ព័ត៌មានជាតិ

រថយន្តយីឌុបបុកកិនម៉ូតូ៣គ្រឿង ស្លាប់ម្នាក់និង២នាក់ទៀតរងរបួស!

​ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៏គួរឲ្យរន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ដោយបង្កដោយរថយន្តយីឌុបដឹកក្តារកុងប្លាកេបានបុករះកិនម៉ូតូចំនួន៣គ្រឿង បណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់និងរងរបួសធ្ងន់និងស្រាល២នាក់។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើជិះម៉ូតូ៣គ្រឿងទន្ទឹមគ្នាដោយធ្វើដំណើរពីទិសដៅពីជើងទៅត្បូង ខណ:ដែលនោះក៏មានរថយន្តយីឌុបដឹកក្តារកុងប្លាកេពេញរថយន្តដែលពាក់ស្លាកលេខ ភ្នំពេញ3C 2829 ធ្វើដំណើរស្របទិសដៅគ្នាដោយជាន់ហ្រ្វាំងមិនស៊ីបានជ្រុលចង្កូតទៅបុកកិនរះម៉ូតូ៣គ្រឿង បណ្តាលឲ្យកិនបុរសម្នាក់ស្លាប់ភ្លាមៗ។ ចំណែក២នាក់ទៀតរងរបួសធ្ងន់និងស្រាល ក្រោយពេលកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់ចំណែកព្រូរថយន្តត្រូវប្រជាពលរដ្ឋពទ្ធ័ចាប់ឲ្យសមត្ថកិច្ច។

រីឯជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ីរីឯសពជនរងគ្រោះសមត្ថកិច្ចបានដឹកយកទៅតម្កល់ទុកនៅវត្តសន្សំកុសលដើម្បីស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែករថយន្តបង្កនិងម៉ូតូជនរងគ្រោះទាំង៣គ្រឿងត្រូវបានយកទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ៕

មតិយោបល់