បុរសម្នាក់បានបំបែកកំណត់ត្រា បន្ទាប់ពីគាត់ស្ទូចបានត្រីអណ្តោតឆ្កែ ឬត្រីសំប៉ែតម្យ៉ាងមួយក្បាល ដែលមានទម្ងន់រហូតដល់ទៅ ២៣១ ផោនគឺស្មើរនិង ១០៤.៨ គីឡូក្រោម។ នេះគឺជាលើកដំបូងរបស់គាត់ក្នុងការធ្វើដំណើរទៅស្ទូចត្រី ដោយចំណាយពេលប្រហែលជាមួយម៉ោង។ បុរសម្នាក់នេះបាននិយាយថាត្រីដែលគាត់ចាប់បាននេះស្ថិតនៅក្នុងតំបន់ប៉ាស៊ីហ្វិក នៅលើផ្ទៃទឹកដែលមានជម្រៅ ៣៧០ ហ្វូត ស្មើរនិង ១២៨.៨ ម៉ែត្រ។
គាត់ចំណាយពេលអស់ ៤៥ នាទីដើម្បីចាប់ត្រីដ៏ធំមួយក្បាលនេះដាក់នៅលើទូកបាន។ មុនពេលដែលគាត់អាចចាប់ត្រីអណ្តាតឆ្កែដាក់លើទូកបានគឺមានការលំបាក់បន្តិច ព្រោះត្រីនេះធំពេក ហើយកំលាំងនៃការរើបំរាស់ក៏ខ្លាំងដែរ តែទីបំផុតគាត់នៅតែអាចចាប់ត្រីនេះបានដដែល៕
ព័ត៌មានជាតិ
មតិយោបល់