ព័ត៌មានជាតិ

ទីផ្សារ​លក់រាយ​ចិន​កើនឡើង ១៣,៤​ភាគរយ​

​ទីផ្សារ​លក់រាយ​នៅក្នុង​ប្រទេស​ចិន​បាន​កើនឡើង ១៣,៤​ភាគរយ​នៅក្នុង​ខែសីហា​កន្លងទៅនេះ ដែល​កាលពី​ខែ​កក្កដា​មាន ១៣,២​ភាគរយ ពោល​គឺ​សន្ទុះ​នៃ​ការ​កើនឡើត​យឺត​។ នេះ​បើ​យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ​។​

​ទីផ្សារ​លក់រាយ​គឺជា​គន្លឹះ​មួយ​យ៉ាងសំខាន់​ក្នុង​ការវាស់ស្ទង់​នូវ​ការចំណាយ​របស់​អតិថិជន​នៅ​ក្នុង​ទីផ្សារ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​២ ដែល​កាលពី​៨​ខែ​ដំបូង​មាន​ចំនួន​ទឹកប្រាក់​សរុប ២,៣៩​ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​បើទោះបីជា​កំណើរ​នៃ​ការលក់​រាយនៅក្នុង​ខែសីហា​យឺត​បន្តិ​ចក្ដី ប៉ុន្តែ​ក្រុម​អ្នកវិភាគ​បាន​និយាយថា វា​ជា​ដំណើរ​មួយ​ដែល​លឿន​បំផុត សម្រាប់​ឆ្នាំ​នេះ ព្រោះថា​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​កើនឡើង​។​

​ចន្លោះ​ពី​ខែ​កក្កដា​ដល់​សីហា កំណើរ​នៃ​ការលក់រាយ​មានចំ​នួន ១,១៧​ភាគរយ នេះ​បើ​យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ​។​

​ទន្ទឹម​នឹង​នេះ​ផង​ដែរ ការផលិត​ឧស្សាហកម្ម​បាន​ពង្រីក ១០,៤ ភាគរយ​នៅក្នុង​ខែ​សីហា ដែល ពី ៩,៧ ភាគរយ​នៅ​ខែកក្កដា​ឆ្នាំ​នេះ​។ ការវិនិយោគ​ថេរ​-​ទ្រព្យ​យ​សកម្ម​ទីក្រុង​ឡើង ២០,៣​ភាគរយ​នៅក្នុង​ចន្លោះ​ខែមករា​-​ខែសីហា​ផងដែរ​៕

retial-china

មតិយោបល់