(ញូដេលី)៖ នៅក្នុងរយៈពេល ២៤ម៉ោងមុននេះ អ្នកជំងឺ COVID-19 រហូតដល់់ទៅ ៤,៤៥៥នាក់ទៀតបានស្លាប់ និងមនុស្ស ២២២,៨៣៥នាក់ទៀតឆ្លង ដោយប្រការនេះបាននាំឲ្យចំនួនអ្នកស្លាប់ ដោយសារជំងឺនេះសរុបកើនដល់ជាង ៣០០,០០០នាក់ហើយ នៅទូទាំងប្រទេសឥណ្ឌា។
ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបកើនដល់ជាង ២៦,៧៥២,០០០នាក់ ក្នុងនោះមានអ្នកស្លាប់សរុប ៣០៣,៧៥១នាក់ និងជាសះស្បើយឡើងវិញ ២៧.៣លាននាក់ ខណៈអ្នកជំងឺ ២.៧២លាននាក់ទៀតកំពុងសម្រាកព្យាបាល។
ប្រទេសឥណ្ឌាត្រូវបានគេមើលឃើញថា បានកត់ត្រាចំនួនមនុស្សស្លាប់ ១០០,០០០នាក់ដោយសារ COVID-19 ក្នុងរយៈពេលជិត ៩ខែ ហើយរយៈពេល ៧ខែក្រោយមកទៀតទើបចំនួនអ្នកស្លាប់ បានកើនឡើងដល់ ២០០,០០០នាក់។ ប៉ុន្តែនៅរយៈពេលតែ ២៦ថ្ងៃក្រោយមកទៀតប៉ុណ្ណោះ ចំនួនមនុស្សស្លាប់ដោយសារ COVID-19 បានកើនឡើងរហូតដល់លើស ៣០០,០០០នាក់៕
Reuters៖ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១
មតិយោបល់