ទីក្រុងដាម៉ាស ( 10/09/13 ) : លោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ស៊ីរីលោក Walid al-Moallem បានិយាយកាលពីថ្ងៃអង្គារម្សិលមិញថាខ្លួនបានត្រៀមលក្ខណៈរួចរាល់ហើយក្នុងការបើកចំហរឲ្យមានការស៊ើបអង្កេតនិងត្រួតពិនិត្យសាជាថ្មីទៅលើកន្លែងផ្ទុកអាវុធគីមីរបស់ស៊ីរីចំពោះតំណាងដែលមកពីរុស្ស៊ីនិងយូអិន។
លោក Al-Moallem បានធ្វើការបញ្ជាក់ ថានៅឯទីក្រុងមូស្គូក្រោយការផ្តើមគំនិតរបស់រុស្ស៊ីក្នុងការដាក់ការស៊ើបអង្កេតលើបញ្ហាអាវុធគីមីក្រោមការគ្រប់គ្រងដោយអន្តរជាតិវិញជាការប្តូរលទ្ធភាពនៃការប្រើប្រាស់កម្លាំងទ័ពរបស់អាមេរិក។លោកបានបន្ថែមថាការប្តេជ្ញាចិត្តរបស់ស៊ីរីជាមួយនឹងការជួយជ្រោមជ្រែងរបស់រុស្ស៊ីនឹងអាចបញ្ចប់ករណីនៃការប្រើប្រាស់អាវុធគីមីដែលមានកន្លងមកហើយប្រទេសរបស់យើងមានការតាំងចិត្តខ្ពស់ក្នុងចូលរួមនិងគោរពលើសន្ធិសញ្ញានៃការមិនធ្វើឲ្យសាយភាយនៃការប្រើប្រាស់អាវុធគីមីលើពិភពលោក។
អ្នកវិភាគនយោបាយជាច្រើនបានសាទរចំពោះការប្រកាសនេះហើយពួកគេជឿជាក់ថានេះជាដំណើរជំហានតំបូងក្នុងការដោះស្រាយបញ្ហានយោបាយដែលបានអូសបន្លាយជាយូរមកហើយ៕
មតិយោបល់