ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងពន្លះគ្នា បណ្តាលឲ្យបុរសម្នាក់របួសយ៉ាងធ្ងន់ធ្ងរ

ក្រចេះ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​ រវាងម៉ូតូនិងម៉ូតូ​បានបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៣០នាទី យប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូមិនស្គាល់ម៉ាក បើកបរដោយអ្នកមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ បើកបរម៉ូតូធ្វើដំណើរពីជើងទៅត្បូង លុះដល់ចំណុចខាងលើ ក៏បានបុកម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះ ជឹម ឈឿន ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅភូមិវាលសំបូរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ មានអ្នកដំណើរម្នាក់ឈ្មោះ ភិន ថាន ភេទស្រី អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិវាលសំបូរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ បើកបរម៉ូតូធ្វើដំណើរពីត្បូងទៅជើង បញ្ច្រាស់ទិសគ្នា បណ្តាលឲ្យឈ្មោះ ភិន ថាន រងរបួសស្រាល និងឈ្មោះ ជឹម ឈឿន រងរបួសធ្ងន់ បានដឹកយកមកសម្រាកព្យាលបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ៕

មតិយោបល់