កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះតុលាការនៃទីក្រុងកាណាស់របស់អាមេរិកបានបើកសវនាការកាត់ទោសបុព្វជិតសាសនារ៉ូមុំាងកាតូលិកម្នាក់ឲ្យជាប់ទោស 50 ឆ្នាំលើករណីដែលរូបលោកបានប្រព្រឹត្តបទលើ្មសអាសគ្រាមលើកុមារ។
បុព្វជិតសាសនាឈ្មោះ Ratigan ដែលមានអាយុ 47 ឆ្នាំត្រូវបានគេនិយាយថាវាដូចជាការកាត់ទោសដាក់គុកមួយជីវិតទៅហើយសម្រាប់រូបលោក។នាឆ្នាំ 2011 លោកត្រូវបានតុលាការចោទលើករណីមួយ ក្រោយការរកឃើញរូបភាពអាសអាភាសជាច្រើនរយសន្លឹករបស់ក្មេងស្រីក្រោមអាយុ 18 ឆ្នាំ 5 នាក់នៅក្នុងទូរស័ព្ទដៃរបស់លោក។បុព្វជិតរូបនេះក៏ត្រូវបានគេប្តឹងបន្ថែមលើករណីផលិតរូបអាសគ្រាម 4 ដងទៀតនៅឆ្នាំ 2012 និង 1 ករណីទៀតដែលខ្លួនកំពុងតែផលិតនៅឡើយ៕
ព័ត៌មានជាតិ
មតិយោបល់