ភ្នំពេញៈ នៅរសៀលថ្ងៃទី២៦ តុលា នេះ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិពិនិត្យបញ្ជីទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិពិនិត្យលើសំណើរបស់គណៈកម្មការក្រសួងមហាផ្ទៃ និងគណៈកម្មការថ្នាក់រាជធានី/ខេត្ត ដែលបានស្នើសុំការអនុគ្រោះទោសដល់ទណ្ឌិតប្រមាណជាង៥០០នាក់ ពីពន្ធនាគាររាជធានី/ខេត្តចំនួន១៩ និងមណ្ឌលអប់រំកែប្រែចំនួន៤ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ៕
ព័ត៌មានជាតិ
មតិយោបល់