ព័ត៌មានជាតិ

បុរស​៣​ប្រភេទ​ដែល​នារី​ត្រូ​វការ​

​សេចក្តីស្រឡាញ់​រប​ស់បុ​រស ពេល​ខ្លះ​ធ្វើឲ្យ​ស្ត្រី​ពេញចិត្ត និង​ពេលខ្លះទៀត​មាន​ឥទ្ធិពល​រហូត​ដល់​អាច​ផ្លាស់ប្តូរ​ទម្លាប់​របស់​ស្ត្រី​បាន​ទៀត​ផង ប៉ុន្តែ​ពេលខ្លះ​ក៏​ធ្វើឲ្យ​ស្ត្រី​មិន​ពេញចិត្ត​ផងដែរ​។ ដូច្នេះ​ហើយ​ដើម្បី​ឲ្យដឹងថា​ស្ត្រី​ចូលចិត្ត​បុរស​ប្រភេ​ទ​ណា​សូម​មើល​ការបង្ហាញ​ដូចខាងក្រោម​៖
១. បុរស​ដែល​មាន​មនោសញ្ចេតនា​
​ភាគច្រើន​នៃ​បុរស​យល់ថា ស្ត្រី​តែងតែ​បញ្ចេញ​មនោសញ្ចេតនា​របស់ខ្លួន​តាមរយៈ​ទឹកភ្នែក​ជំនួស​ការនិយាយ ប៉ុន្តែ​មិន​ដូច្នោះ​ទេ​ភាគច្រើន​នៃ​ស្ត្រី​ដែល​ចូលចិត្ត​បង្ហូរទឹកភ្នែក​គឺជា កូនក្មេង​តែប៉ុណ្ណោះ​។ ផ្ទុយ​ទៅ​វិញ​អ្នក​ត្រូវ​ចង​ចាំ​ថា​ស្ត្រី​ឆាប់​ទន់​ចិត្ត​ណាស់​នៅពេល​ដែល​ឃើញ​ទឹកភ្នែក​របស់​បុរស​ដែល​ខ្លួន​ឯង​ស្រឡាញ់​ហូរ​ចេញមក ហើយ​នេះ​ក៏​ជា​បច្ចេកទេស​មួយ​ដើម្បី​សុំ​ការលើកលែងទោស​ពី​នាង នៅពេល​ដែល​អ្នក​ធ្វើ​អ្វីមួយ​ខុសឆ្គង​។​
women
២. បុរស​ដែល​ពូកែ​យកអាសារ​
​វា​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ទេ ហើយ​ក៏​គ្មាន​អ្វី​គួរ​ឲ្យ​ខ្មាស់​អៀន​ដែរ សម្រាប់​ការ​មើលថែទាំ​សុខភាព​របស់​នាង ទោះបីជា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។ ទង្វើ​បែប​នេះ​ធ្វើឲ្យ​នាង​មាន​អារម្មណ៍​ថា​អ្នក​គឺជា​បុរស​តែមួយគត់ ដែល​មានចិត្ត​ល្អ ហើយ​ចេះ​យកអាសារ​ដល់​នាង​គ្រប់ពេលវេលា​។ ស្ត្រី​ភាគច្រើន​ចូលចិត្ត​ការ​ឲ្យ​តំលៃ​ពី​បុរស និង​សេចក្តីស្រឡាញ់​ដែល​មាន​សេរីភាព ព្រមទាំង​មិន​រើសអើង​នូវ​អ្វី​ដែល​ខ្លួន​មាន​។​

៣. មិន​បង្ខំ​ក្នុង​ជីវិត​ផ្លូវភេទ​
​បើទោះជា​មាន​ការស្រឡាញ់​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ បុរស​មិន​គួរ​ប្រើប្រាស់​ជីវិត​ផ្លូវភេទ​ជ្រុល​ហួសហេតុ​ពេក​ទេ ព្រោះ​ពេល​ខ្លះ​ស្ត្រី​មាន​ការធុញទ្រាន់ ឬក៏​មាន​ការនឿយហត់​ច្រើន ចង់​មាន​ពេល​សម្រាក​គ្រប់គ្រាន់​។ ដូច្នេះ​ក្នុង​នាម​អ្នក​ជា​បុរស​គួរតែ​ចេះ​មើល​ពី​កាលៈ​ឲ្យបាន​ល្អ មិន​ត្រូវ​ប្រព្រឹត្តិ​ទៅ​តាម​ចំណង់​របស់ខ្លួន ដោយ​គ្មាន​ការយល់ព្រម​ពី​ស្ត្រី​នោះ​ទេ​៕

មតិយោបល់