ព័ត៌មានជាតិ

បុរស​ម្នាក់​ត្រូវ​ដែក​ជាង​កន្លះ​ម៉ែត្រ ទម្លុះ​ពី​មាត់​ដល់​កញ្ជឹងក​តែ​មិន​ស្លាប់​

​កាលពីពេល​កន្លង​មក យើង​ធ្លាប់តែ​បានបង្ហាញ​លោកអ្នក នូវ​ព័ត៌មាន​ដែល​បុរស​ម្នាក់​ត្រូវបាន​មុត​ដែក​ពី​មាត់ ដល់​កញ្ជឹងក តែ​មិន​ស្លាប់ ដោយ​ជា​អត្ថបទ និង​រូបភាព តែ​សម្រាប់​លើក​នេះ ដំណឹង សូម​បង្ហាញ​វីដេអូ​ឃ្លិប​វិញ​ម្តង ដែល​បុរស​ម្នាក់​នោះ​ត្រូវបាន​ជួយ​សង្គ្រោះ​បន្ទាន់​ពី​សំណាក់​គ្រូពេទ្យ ដោយ​អាច​ចុច​ទូរស័ព្ទ​ប្រាប់​លេខ​ក្រុមគ្រួសារ​ដល់​ពេទ្យ​ថែមទៀត​ផង​។​ដែលព័ត៌មាននេះ ត្រូវបានគេចែកចាយ​តាមរយៈទំព័រ ហ្វេសប៊ុក។​
dangerous
​ជាក់ស្តែង មាន​នារី​ម្នាក់​ឈ្មោះ Elisangela Borborema Rosa អាយុ ២៦ ឆ្នាំ រស់​នៅក្នុង​ប្រទេសប្រេ​ស៊ីល បាន​គេចផុត​ពី​ស្លាប់ ដោយ​គ្រោះថ្នាក់​ស្រដៀង​គ្នា​នេះដែរ ដោយ​ត្រូវ​គ្រាប់កាំភ្លើង​ស្នរ បាញ់​ចូល​មាត់​ដោយ​ចៃដន្យ ធ្លុះ​ទៅ​កៀក​កញ្ជឹងក​ដូច​គ្នា​តែ​មិន​ស្លាប់ ។​ដោយ​ហេតុការណ៍​នោះ បាន​កើតឡើង នៅពេល​ដែល​ប្តី​របស់​នាង ជូត​សម្អាត​កាំភ្លើង ឈ្ន និង​កេះ​ដោយ​ចៃដន្យ ក៏​កើត​ហេតុភេទ ដូចខាងលើ​។ នេះ​បើ​យោងតាម​ប្រភព​ព័ត៌មាន​បរទេស​នានា ចុះ​កាលពី​ថ្ងៃ​ទី ១១ ខែ មិថុនា ឆ្នាំ ២០១៣ នេះ​៕
​ទស្សនា​វីដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ​៖

មតិយោបល់