ព័ត៌មានជាតិ

ចិន​៖ កា​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​កើន​ឡើង​ជាង ៦%

កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ រដ្ឋាភិបាល​ចិន​បានឲ្យដឹងថា ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ក្នុងប្រទេស នា​រយៈពេល ៨​ខែ​ដំបូង ឆ្នាំ​២០១៣ បាន​កើនឡើង ៦,៣៧ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១២​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន ស៊ិនហួ បាន​ចុះផ្សាយ​ថា រដ្ឋាភិបាល​បាន​លើកឡើង​ថា នេះ​ជា​សញ្ញា​មួយ​នៃ​ទំនុកចិត្ត​របស់​វិនិយោគិន​នៅក្នុង​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​ទី​២​របស់​ពិភពលោក​មួយ​នេះ​។​

​ក្រសួង​ពាណិជ្ជកម្ម​និយាយ​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ថា FDI ដែល​កំពុង​ចូល​មក​ដោយ​មិន​រាប់បញ្ចូល​វិស័យ​ហិរញ្ញវត្ថុ​បាន​កើនឡើង ៧៩,៧៧​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ចន្លោះ​ខែ មករា​-​សីហា​។​

​នៅក្នុង​ខែ​សីហា តួលេខ​មាន ៨,៣៨ ពាន់​លាន​ដុល្លារ​កើនឡើង ០,៦២ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំទៅ​។​

​បញ្ហា​នោះ​បាន​បង្ហាញ​ពី​ការធ្លាក់ចុះ​បន្ទាប់​ពី​ការកើនឡើង ២៤,១៣ ភាគរយ​កាលពី​ខែ កក្កដា និង ២០,១២ ភាគរយ​កាលពី​ខែ​មិថុនា​។​

​ប៉ុន្តែ​លោក Shen Danyang អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែងថា បញ្ហាសំខាន់​ដោយសារតែ​តួលេខ​មូលដ្ឋាន​កើនឡើង​ខ្ពស់​កាលពី​ឆ្នាំទៅ​។ លោក​ថ្លែងថា “​ការប្រែប្រួល​តែ​ក្នុង​មួយ​ខែ​ដូច​នោះ គឺ​មិន​គ្រប់គ្រាន់​ក្នុង​ការឆ្លុះបញ្ចាំង​ពី​ការផ្លាស់ប្តូរ ក្នុងការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ជា​រួម​របស់​ចិន​ទេ​។ មិន​មាន​ការ​បារម្ភ​អំពី​ការផ្លាស់ប្តូរ​នៅក្នុង​និន្នាការ​នេះ​ទេ​”​។ លោក​បន្តថា ការវិនិយោគ​រក្សាបាន “​កំណើន​លឿន​បំផុត​” នៅក្នុង​រយៈពេល ៨ ខែ​។ លោក​បាន​ប្រាប់​ដល់​អ្នកកាសែត​ថា​ “​កំណើន FDI ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​ខ្ពស់​ជាង​ឆ្នាំមុន​”​។ លោក​លើកឡើង​ថា សន្ទុះ​ដែល​មាន​ភាពប្រសើរឡើង​ចាប់តាំងពី​ខែ កុម្ភៈ បាន​បង្ហាញ​ពី ទំនុកចិត្ត​របស់​វិនិយោគិន​ក្នុង​សមត្ថភាព​ប្រកួតប្រជែង​របស់​ប្រទេស​ចិន​៕
money

មតិយោបល់