ព័ត៌មានជាតិ

រដ្ឋាភិបាល​អង់គ្លេស​លក់​ភាគហ៊ុន​របស់​ធនាគារ Lloyds

​រដ្ឋាភិបាល​អង់គ្លេស​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​កន្លងទៅ​ថា បាន​លក់​ភាគហ៊ុន​ចំនួន ៦​ភាគរយ​នៃ​ធនាគារ Lloyds Banking Group គិត​ជា​ទឹកប្រាក់​មានតម្លៃ ៣,២​ពាន់​លាន​ផោន (​ប្រហែល ៥,១​ពាន់​លាន​ដុល្លារ​អាមេរិក​) សម្រាប់​យក​លុយ​មក​ប្រើប្រាស់​។​

“​ខ្ញុំ​សូមបញ្ជាក់ថា យើង​បាន​លក់​ភាគហ៊ុន​ចំនួន ៦​ភាគរយ​នៃ​ធនាគារ Lloyds ដែល​ក្នុង​មួយ​ហ៊ុន​មានតម្លៃ ៧៥​ផោន​។ លុយ​ដែល​បានមក​ពី​ការលក់​ភាគហ៊ុន​នេះ យើង​នឹង​ប្រើ​ដើម្បី​កាត់បន្ថយ​បំណុល​ជាតិ ដែល​មាន​ជាង កន្លះ​ពាន់​លាន​ផោន​”​។ នេះ​ជា​សម្ដី​របស់​លោក George Osborne រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ បាន​ថ្លែង​ឲ្យដឹង​។​

​លោក​បាន​បន្តទៀតថា “​នេះ​ជា​វិធីសាស្ត្រ​ផ្សេង​មួយទៀត​ក្នុង​ការដោះស្រាយ​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស ហើយ​វា​ក៏​ជា​ជម្រើស​មួយ​ក្នុង​ការជួយ​ឲ្យ​ធនាគារ​ផ្សេងៗ​នៅ​អង់គ្លេស​ទទួល​បាន​ការ​ប្រាក់​ត្រឡប់មកវិញ បន្ទាប់ពី​យើង​កាត់បន្ថយ​បំណុច​ជាតិរួច​”​។​

​រដ្ឋាភិបាល​អង់គ្លេស​មា​ន​ភាគហ៊ុន​ចំនួន ៣៩​ភាគរយ​នៃ​ធនាគារ Lloyds ក្រោយពី​លក់​ភាគហ៊ុន​មួយចំនួន​កាលពី​ឆ្នាំ ២០០៨ ដែល​ទទួលបាន​ប្រាក់​ចំនួន ២០,៣​ពាន់​លាន​ផោន ដើម្បី​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ ប៉ុន្តែ​នៅពេល​នេះ​គឺ​នៅសល់​ត្រឹមតែ ៣៣​ភាគរយ​ប៉ុណ្ណោះ ព្រោះ​ថា​បាន​លក់ ៦​ភាគរយ​។​

​លោក​រដ្ឋមន្ត្រី​បានឲ្យដឹងថា គំនិត​នៃ​ការលក់​ភាគហ៊ុន​នេះ​គឺ​បានមកពី​ក្រុម​អ្នកវិនិយោគ​ហរិញ្ញវត្ថុ​របស់​អង់គ្លេស ដោយ​បាន​ពិចារណរ និង​ពិភាក្សា​រួចរាល់ រដ្ឋាភិបាល​ក៏​បាន​យល់ព្រម​អនុញ្ញាត​ឲ្យ​ប្រតិបត្តិការ​នេះ​តែម្ដង​៕

lloyds-bank

មតិយោបល់