ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ដេកស្លាប់នៅក្នុងសណ្ឋាគារ សម្បត្តិទិព្វ

ភ្នំពេញៈ នៅវេលាម៉ោង៤និង៣០នាទី ទៀបភ្លឺ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ មានការភ្ញាក់ផ្អើលមួយ នៅសណ្ឋាគារសម្បត្តិទិព្វ បន្ទប់លេខ៤០៨ ផ្លូវជាតិលេខ១ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ក្រោយពីមានការប្រទះឃើញបុរសជនជាតិចិនម្នាក់ ដេកស្លាប់នៅទីនោះ។

ជនរងគ្រោះឈ្មោះ Zhang Biao ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ២៤-០១-១៩៨៩ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EA ៨៥៥១៨៩៦ មុខរបរចុងភៅ ស្នាក់នៅខុនដូរ ផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៧ម៉ោង២និង២០នាទី រំលងអធ្រាត្រ ជនរងគ្រោះផឹកស្រាស្រវឹង រួចជិះម៉ូតូកង់បីមកយកសង្សារឈ្មោះង្វៀង ធីង៉ុកហាំង នៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ រួចនាំគ្នាមកដេក នៅចំណុចកើតហេតុខាងលើ ពេលនោះជនរងគ្រោះមានអាការៈ មិនស្រួលខ្លួន ចុកដើមទ្រូង និងក្អួត រួចឈ្មោះង្វៀង ធីង៉ុកហាំងក៏ហៅអ្នកគ្រប់គ្រងសណ្ឋាគារ ឲ្យជួយហៅរថយន្តពេទ្យមកដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យ កាល់ម៉ែត ពេលទៅដល់គ្រូពេទ្យពិនិត្យលើជនរងគ្រោះរួច ប្រាប់ថាស្លាប់បាត់ហើយ រួចក៏ដឹកសពមកតម្កល់ទុកនៅវត្តស្ទឹងមានជ័យ។

ការសន្និដ្ឋាន៖ តាមការពិនិត្យរបស់ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ រាជធានីភ្នំពេញ និងការពិនិត្យរបស់ ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសលវិច្ច័យរាជធានីភ្នំពេញ បញ្ជាក់ជំហ៊ានដំបូងថា ជនរងគ្រោះស្លាប់ ដោយសារគាំងបេះដូង និងរងចាំលទ្ធផលធ្វើតេស្តិ៍ឈាមបន្តទៀត ហើយបច្ចុប្បន្ន សពតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់