ព័ត៌មានជាតិ

សាលារៀន​មួយចំនួន​ត្រូវ​បាន​បិទទ្វារ​ដោយសារ​គ្រូ​ទៅ​ធ្វើ​កូដកម្ម​

យ៉ាងហោច​ណាស់​មាន​សាលារៀន​ចំនួន ៦២​កន្លែង​នៅក្នុង​ប្រទេស​អូស្ត្រាលី​ត្រូវបាន​បិទទ្វារ ដោយសារ​តែ​គ្រូបង្រៀន​ភាគច្រើន​ប្រតិកម្ម​ចំពោះ​ផែនការ​កាត់បន្ថយ​សមា​ភាព​គ្រូបង្រៀន​។​

​សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​នៅ​ថ្ងៃនេះ​ថា មាន​គ្រូបង្រៀន​ជាច្រើន​រូប​បាន​ប្រតិកម្ម និង​នាំគ្នា​ទៅ​ធ្វើ​កូដកម្ម​ប្រឆាំង​តវ៉ា​រឿង​កាត់​បន្ថយ​ចំនួន​គ្រូ​ជាង ៥០០​កាន់ ដែល​នេះ​ជា​ផែនការ​ថ្មី​របស់​រដ្ឋាភិបាល​អូស្ដ្រាលី​។​

​មន្ត្រី​អប់រំ​ម្នាក់​មក​ពី​ក្រសួង​អប់រំ បាន​និយាយថា លោក​មិន​សប្បាយចិត្ត​នឹង​ទង្វើ​របស់​គ្រូបង្រៀន​ដែល​នាំ​គ្នា​ទៅ​ធ្វើ​កូដកម្ម​នោះទេ​។​

​រដ្ឋាភិបាល នឹង​បើក​កិច្ចប្រជុំ​នៅ​តាម​សមាគម​គ្រូបង្រៀន​សាលា​រដ្ឋ នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​៕

school

មតិយោបល់