ព័ត៌មានជាតិ

ហ្គេម​ចោរលួច​ឡាន​រកលុយ​បាន $១​ពាន់​លាន​ក្នុង​រយៈពេល ៣​ថ្ងៃ​

​ហ្គេម​ចោរលួច​ឡាន​វគ្គ​ថ្មី Grand Theft Auto V (GTA V)​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង រហូត​រក​លុយ​បាន ១​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល ៣​ថ្ងៃ​។​

GTA5

​យោង​តាម​ការ​ឲ្យដឹង​ពី​ក្រុមហ៊ុន Take Two សម្រាប់​រយៈពេល ៣​ថ្ងៃ ប្រាក់​ចំណូល​ដែល​មកពី​ការលក់​ហ្គេម Grand Theft Auto V(GTA V) ចំនួន ១​ពាន់​លាន​ដុល្លារ​អាមេរិក​។ ក្រុមហ៊ុន​បាន​បញ្ជាក់បន្ថែម​ថា នៅក្នុង​រយៈពេល ២៤​ម៉ោង​ដំបូង ហ្គេម​ចោរលួច​ឡាន​បាន​រក​ប្រាក់​ចំណួល ៨​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​ប្រាក់​ចំណូល​មួយ​ខ្ពស់​សម្រាប់​ក្រុមហ៊ុន​ផលិត​ទាំងអស់ ព្រោះ​ថា​មិន​ធ្លាប់​មាន​ក្រុមហ៊ុន​ណា​ធ្វើ​បាន​ដូច្នេះ​ឡើយ​៕

មតិយោបល់