ព័ត៌មានជាតិ

Nokia ជោគជ័យ​ខ្លាំង​លើ​ទីផ្សារ Windows Phone

​ក្រុមហ៊ុន Nokia បាន​ក្ដោប​ទីផ្សារ Windows Phone បន្ដិច​ម្ដងៗ ដោយ​នៅ​ពេល​នេះ ក្រុមហ៊ុន Nokia បាន​ក្ដោប​ទីផ្សារ Windows Phone បាន​ជាង ៨៨​ភាគរយ​។​

​យោង​តាម​ទិន្នន័យ​ចុងក្រោយ​របស់​ក្រុម​ស្រាវជ្រាវ AdDuplex បានឲ្យដឹងថា ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​ហ្វាំង​ឡ​ង់ Nokia បាន​កាន់កាប់​ទីផ្សារ Windows Phone ចំនួន ៨៨,៤​ភាគរយ នៅក្នុង​នោះ​ស្មា​ត​ហ្វូន Nokia Lumia 520 បាន​បាន​ក្ដោប​ទីផ្សារ Windows Phone ចំនួន ៣០​ភាគរយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Nokia ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូន Windows Phone៕

Nokia lumia 520

មតិយោបល់