ព័ត៌មានជាតិ

មនុស្ស​ស្លាប់ 25 នាក់​ដោយសារ​ព្យុះ​ទី​ហ្វុង Usagi នៅ​ខេត្ត Guangdong

​ទីក្រុង​ប៉េកាំង ( 23/09/13 ) : យ៉ាងហោច​ណាស់​មនុស្ស 25 នាក់​ដែល​ត្រូវបាន​គេ​បញ្ជាក់​ថា​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ធម្មជាតិ​ខ្យល់ព្យុះ​ទី​ហ្វុង Usagi កាលពី​ព្រឹក​មិញ​នេះ​នៅ​ខេត្ត​ភាគខាងត្បូង​ចិន Guangdong ។​

​គណកម្មការ​ជាតិ​កាត់បន្ថយ​គ្រោះថ្នាក់​ធម្មជាតិ​និង​ក្រសួង​កិច្ច​ការងារ​បរទេសរ​បស់​ជាតិ​បាន​បញ្ជូន​ក្រុម​ធ្វើការ​ជា​ច្រើន​នាក់​ទៅ​កាន់​តំបន់​រងគ្រោះ​ភា្ល​មៗ​ក្រោយ​ការមកដល់​នៃ​ព្យុះ​ទី​ហ្វុង​មួយនេះ​។​យោងតាម​របាយការណ៍​នៃ​ការិយាល័យ​ការងារ​ស៊ីវិល​បានឲ្យដឹង​ថា​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាជន​ជាង 3 លាន​នាក់​ហើយ​បាន​ធ្វើឲ្យ​មនុស្ស​ប្រមាណ 226,000 នាក់​ត្រូវបាន​ផ្លាស់ប្តូរ​ទីលំនៅ​។​វា​ក៏​បាន​បំផ្លិចបំផ្លាញ​ផ្ទះ​ប្រមាណ 7100 ខ្នង​ដែល​ជា​លទ្ធផល​ទំហំ​ខូចខាត​ត្រូវជា​ប្រហែល 3,24 ពាន់​លាន​យាន់​ប្រហែល​នឹង 529,5 លាន​ដុល្លារ​៕
https://i1272.photobucket.com/albums/y389/domneng/Air/Strom3_zps9a4b8209.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Strom2_zpse5bfb810.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Strom1_zps47c3f8ba.jpg

មតិយោបល់