ធនាគារ Maybank Investment Bank (IB) បានប្រកាសនៅថ្ងៃទី២៤ខែកញ្ញា ឆ្នាំ ២០១៣ ថា នាយកប្រតិបត្តិខ្លួន លោក Tengku Datuk Zafrul Tengku Aziz បានលាឈប់ពីតំណែង។
យោងតាមសារព័ត៌មានអនឡាញរបស់ម៉ាឡេស៊ីបានឲ្យដឹងថា នាយកប្រតិបត្តិរបស់ខ្លួនបានលាឈប់ ប៉ុន្តែមិនបានបញ្ជាក់ថា ទៅធ្វើការនៅក្នុងក្រុមហ៊ុនណានោះទេ។
Maybank Investment Bank បានថ្លែងអំណរគុណដល់លោក Tengku Datuk Zafrul Tengku Aziz ដែលបានចូលរួមបម្រើការងារនៅក្នុងធនាគារ។
ក្រុមហ៊ុនបានបញ្ជាក់ថា លោក John Chong ដែលបច្ចុប្បន្នជានាយកប្រតិបត្តិរងនឹងក្លាយជានាយកប្រតិបត្តិស្ដីទី ប៉ុន្តែមិនច្បាស់ថា លោកអាចក្លាយជានាយកប្រតិបត្តិឬមួយយ៉ាងណានោះទេ៕
មតិយោបល់