ព័ត៌មានជាតិ

ដើម្បី​បំពេញ​ចំណង់​មិត្តស្រី ត្រូវ​កាត់​លឹង្គ​ចោល ព្រោះ​ប្រើ​ថ្នាំ​ហួស​កម្រិត​

​ដើម្បី​ធ្វើឲ្យ​មិត្តស្រី​របស់​ខ្លួន​ឈាន​ដល់​ចំណុច​កំពូល​បុរសៗ ខំ​រិះរក​ចំណុច​ល្អៗ និង​បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​សោកស្តាយ​មួយជីវិត អាច​និយាយថា​លា​ហើយ​ចំពោះ​អា​អូន​តូច​របស់​ខ្លួន​។​
​ថ្មីៗ​នេះ​ដែរ​បុរស​ម្នាក់ ស្ថិត​នៅក្នុង​ទីក្រុង Gigante, Huila ប្រទេស កូ​ឡ៊ុំ​ប៊ី បាន​សោកស្តាយ​ពេញ​មួយ​ជីវិត ព្រោះ​តែ​បំពេញ​បំណង​មិត្តស្រី ថ្មី​របស់​ខ្លួន​។
​បុរសរងគ្រោះ​វ័យ ៦៦ ឆ្នាំ បាន​និយាយថា គាត់​បាន​ប្រើប្រាស់​ថ្នាំ​ដែល​ជួយ​ដល់​អា​អូន​តូច​របស់​ខ្លួន ឲ្យមាន​សមត្ថភាព បំពេញ កាមតណ្ហា​និង​សេចក្តីសុខ​ឲ្យ​មិត្ត​ស្រីក្មេង​ខ្លួន ដែល​ជា​ប្រភេទ ថ្នាំ​ជួយ​ឲ្យ​លឹង្គ​បុរស​ឡើង​រឹង (Viagra) ។​
Cut Pennis
​ខណៈ​ដែល​ប្រើប្រាស់ រួចរាល់​ជាមួយនឹង​មិត្តស្រី​ខ្លួន លឹង្គ​របស់គាត់ មិន​បាន​ឈប់​រឹង​ឡើយ ជាច្រើន​ថ្ងៃ ហើយ​ក៏​គ្មាន​សញ្ញា​ថា អាច​ដូច​ប្រក្រតី​នោះ​ដែរ​។ បុរស​វ័យ​ចំណាស់​រូបនេះ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ខាង​គ្រូពេទ្យ​បាន​និយាយថា “​ដោយសារ​តែ​ជាតិ​ថ្នាំ​ខ្លាំងពេក ដែល​បង្ករ​ឲ្យ​លឹង្គ​របស់​គាត់​មាន​បញ្ហា ពោល​គឺ​ខូច​លឹង្គ ហេតុ​ដូច្នេះ​ត្រូវ​កាត់ចោល ទើប​អាច​ធ្វើឲ្យ​សុខភាព​គាត់​ប្រក្រតី​ឡើងវិញ​”​។​
​នេះ​មុខជា​មេរៀន​សម្រាប់​បុរស​ទាំងឡាយណា ដែល​ចូលចិត្ត​ប្រើប្រាស់​ថ្នាំ ដើម្បី​ឲ្យ​អា​អូន​តូច​របស់​ខ្លួន​ឡើង​រឹង ដើម្បី​បំពេញ​តណ្ហា​របស់​មិត្តស្រី​ខ្លួន ៕

មតិយោបល់