កណ្តាល : នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងព្រហ្មទណ្ធ័កំរិតស្រាលនៃស្នងការនគរបាលខេត្តកណ្តាល បានបញ្ជូនយុវជនសិស្សសាលាចំនួន០៥នាក់ មកកាន់សាលាតំបូងខេត្តកណ្តាល ដើម្បីធ្វើការវិនិច្ឆយ័ទោស ទៅតាមផ្លូវច្បាប់។
បើតាមមន្ត្រីព្រហ្មទណ្ធ័កំរិតស្រាលនៃស្នងការនគរបាលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា យុវជនទាំង០៥នាក់ ដែលដេញកាប់ឲ្យយុវជនម្ខាងទៀតរបួសធ្ងន់ពីរនាក់នោះ ទី០១ឈ្មោះ កុង សម្បត្តិ ហៅប៊ិប ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស នៅភូមិ
កាន់ទ្រង់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទី០២-ឈ្មោះ ចិន្តា ចាន់ថន ហៅថន ភេទប្រុស អាយុ ១៧ឆ្នាំ សិស្សថ្នាក់ទី១១B សាលាវិទ្យាល័យបឹងប្រិយ នៅភូមិទួលសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ភ្នំពេញ ជិះពីក្រោយកាន់កាំបិតផ្គាក់ ទី០៣ឈ្មោះរើន សំរិទ្ធី ភេទប្រុស អាយុ១៦ឆ្នាំ សិស្សថ្នាក់ទី១១B សាលាបឹងប្រិយនៅភូមិបឹងខ្នំសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ភ្នំពេញ ទី០៤-ឈ្មោះហាន សំអូនភេទប្រុសអាយុ១៦ឆ្នាំ សិស្ស នៅភូមិព្រៃស្នួលសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងទី០៥ ឈ្មោះភឿន សុគុណហៅតុល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស នៅភូមិកោះរងៀង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ បានត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក អ៊ី សុវណ្ណ សម្រេចចេញដីការ ឃុំខ្លួនបណ្តោះអាសន្ន ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមបញ្ញាត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ័។
សូមរំលឹកថា បើតាមលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល បានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលា
ម៉ោងប្រហែ៩ព្រឹកជនល្មើស និងបក្ខពួកបានជិះម៉ូតូ០២គ្រឿងមកឈប់នៅមុខក្លោងទ្វារសាលាវិទ្យាល័យត្រពាំងត្នោត ហើយចុះដើរកាន់ដាវចូលទៅរកជនរងគ្រោះកំពុងលេងបាល់បោះក្នុងបរិវេណសាលា ពេលនោះជនរងគ្រោះ ដោយមានគ្នាច្រើនបានរត់ យកដុំថ្មនិងដំបងដេញក្រុមជនល្មើស រត់ចេញទៅក្រៅរបងសាលាហើយបានឡើងជិះម៉ូតូចេញទៅបាត់ទៅ។ បន្ទាប់មកជនរង
គ្រោះបានទៅរាយការណ៍ជូនលោកនាយកសាលាផងដែរ ជនរងគ្រោះបានចូលរៀនក្នុងថ្នាក់វិញរហូតដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែជនល្មើសនិងបក្ខពួកបានចូលទៅដល់ក្នុងបរិវេណសាលា ហើយមានកាន់ដាវ ដេញកាប់ទៅលើជនរង
គ្រោះនៅក្នុងថ្នាក់រៀនបណ្តាលឲ្យត្រូវរបួសក្បាលហើយក៍មានការផ្អើលឆោឡោដល់លោកនាយកសាលា រាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ តែក្រុមជនល្មើស បានរត់ឡើងជិះម៉ូតូគេចខ្លួនបាត់អស់ទៅ។
លុះដល់ថ្ងៃទី១៧ខែ ធ្នូ ឆ្នាំ២០១៦វេលាម៉ោង១៩.៣០នាទីឃាត់បាន០១នាក់។រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង០៧និង៣០នាទីឃាត់បាន០៤នាក់។
ក្នុងនោះកម្លាំង ជំនាញស្រុកប៉ុស្តិ៍ សហការជាមួយនិងកម្លាំងប៉ុស្តិ៍សង្កាត់ពន្សាំង ខណ្ឌព្រែកភ្នៅ ធ្វើការឃាត់ខ្លួនបាន០៥នាក់ និងកំពុងបន្តចាត់ការតាមនីតិវិធីច្បាប់៕
ទស្សានាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=wQcRu6dbBdM&feature=youtu.be
មតិយោបល់