ព័ត៌មានជាតិ

ចិន​បើក​តំបន់​ពាណិជ្ជកម្ម​សេរី​លើកដំបូង​

​នៅ​ថ្ងៃ​អាទិត្យ​កន្លងទៅនេះ ប្រទេស​ចិន​បានឲ្យដឹងថា នឹង​បើក​តំបន់​ពាណិជ្ជកម្ម​សេរី​លើកដំបូង​របស់​ខ្លួន ដែល​នេះ​ជា​ការខិតខំ​ប្រឹងប្រែង​ប្រកបដោយ​មហិច្ឆតា​ដើម្បី​ប្រែក្លាយ​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​របស់​ខ្លួន​នៃ​ទីក្រុង​ស៊ា​ង​ហៃ​ឲ្យទៅ​ជា​មជ្ឈមណ្ឌលស​ក​ល​មួយ​។ នេះ​បើ​យោងតាម ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​នៅថ្ងៃនេះ​។​

​គម្រោង​នេះ​ត្រូវបាន​អនុម័ត​ជា​ផ្លូវការ​កាលពី​ខែ​មុន ដើម្បី​ប្រែក្លាយ​ទីក្រុង​ស៊ា​ង​ហៃ​ឲ្យ​ដូច​ទីក្រុង​ហុងកុង និង​ទីក្រុង​ឡុង​ដ៍ ក្នុងការ​ធ្វើ​កំណែទម្រង់​នៃ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​លំដាប់​ទី​២​នៅក្នុង​ពិភពលោក​។​

“​ប្រទេស​ចិន​នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​តំបន់​ពាណិជ្ជកម្ម​សេរី​សាកល្បង នៅក្នុង​ទីក្រុង​ស៊ា​ង​ហៃ​នៅ​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៣”​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ​៕

chinaeconomy

មតិយោបល់