ព័ត៌មានជាតិ

កម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពឆក់កាបូប

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៥នឹង០០នាទី មានករណីឆក់កាបូបស្ពាយមួយកើតទ្បើង នៅចំណុចផ្ទះលេខ២៤ ផ្លូវលេខ ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញបង្កដោយជនល្មើសចំនួន០៤នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះឈ្មោះ SUZUKI YUKIKO ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិជប៉ុន ស្នាក់នៅសណ្ឋាគារ EMOIN ផ្លូវលេខ១៩២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យទី១.ឈ្មោះ ផែន តុង ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (អ្នកឆក់), ទី២.ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (អ្នកឌុប), ទិ៣.ឈ្មោះ ហេង យីហុង ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូពេញ រាជធានីភ្នំពេញ មុខរបរ សិស្ស (បិទគូថ) និងទី៤.ឈ្មោះ អៀង សុភារីន ភេទស្រី អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១២១អឺ០ ផ្លូវលេខ២៣ សង្កាត់ជ័យជំនេះ ខណ្ឌដូពេញ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតរួមមានៈ ម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ (ម៉ូតូធ្វើសកម្មភាព)។
បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌចំការមន ដែលជាម្ចាស់ ករណីដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់