LG G2 គឺជាស្មាតហ្វូនថ្មីដែលត្រូវបានក្រុមហ៊ុនផ្ដល់ទំនុកចិត្ត និងជឿជាក់ថានឹងទទួលបានជោគជ័យនៅលើទីផ្សារស្មាតហ្វូន។
ថ្មីៗនេះ ក្រុមហ៊ុន LG បានប្រកាសថា ខ្លួននឹងលក់ LG G2 ឲ្យបាន ១០លានគ្រឿងនៅទូទៅពិភពលោក នេះជាគោលដៅថ្មី ដែលក្រុមហ៊ុនបានកំណត់យក។
ក្រុមហ៊ុន LG លក់ G2 បានចំនួន ២ម៉ឺនគ្រឿងតែនៅក្នុងប្រទេសតៃវ៉ាន់ ដោយបានក្ដោបទីផ្សារស្មាតហ្វូនចំនួន ១០ភាគរយ ប៉ុន្តែអ្វីដែល LG ចង់បាននោះគឺក្ដោបទីផ្សារស្មាតហ្វូននៅទូទាំងពិភពលោក។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមហ៊ុន Apple លក់ iPhone ថ្មីបានចំនួន ៩លានគ្រឿងតែក្នុងរយៈពេល ៣ថ្ងៃ ដោយនៅក្នុងនោះ iPhone 5S មានចំនួន ៧លានគ្រឿង iPhone 5C ចំនួន ២លានគ្រឿង៕
មតិយោបល់