ប្រទេសកូរ៉េខាងជើង បានធ្វើការផ្សាយផ្ទាល់នូវការហ្វឹកហាត់បានគ្រាប់ពិតនៅជិតព្រំដែនសមុទ្ររវាងកូរ៉េខាងជើង និងខាងត្បូង នៅថ្ងៃអង្គារនេះ។ ការហ្វឹកហាត់នេះ ត្រូវបានធ្វើឡើងមួយខែក្រោយពីលំហាត់សមយុទ្ធស្រដៀងគ្នា ក្នុងជម្លោះព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ។
អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់ AFP ថា “កូរ៉េខាងជើងបានជូនដំណឹងថា នឹងមានការផ្សាយផ្ទាល់ពីការហ្វឹកហាត់សមយុទ្ធនៅថ្ងៃនេះ នៅភាគខាជើងនៃព្រំដែននោះ Yeonpyeong និង Baengnyeong“។
អ្នកនាំពាក្យបានបន្ថែមទៀត កងកម្លាំងយោធាបានរៀបចំរួចរាល់រួចហើយក្នុងការត្រៀមធ្វើសមយុទ្ធ ហើយកូរ៉េខាងជើងក៏បានប្រាប់ទៅទូកនេសាទរបស់កូរ៉េខាងត្បូងរួចហើយ ឲ្យចេញពីតំបន់ដែលយើងនឹងធ្វើសមយុទ្ធ។
គួរបញ្ជាក់ផងដែរថា កាលពីសប្ដាហ៍មុន កូរ៉េខាងជើងគំរាមបាញ់មីស៊ីលលើកទី៤ ចំថ្ងៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដែលដំណើរទស្សនកិច្ចនេះ លោកចង់ទាមទារឲ្យកូរ៉េខាងជើងលុបចោលកម្មវិធីនុយក្លេអ៊ែរ៕
មតិយោបល់