ព័ត៌មានជាតិ

អត្រា​អ្នក​ជក់បារី​ធ្លាក់ចុះ​នៅ​អង់គ្លេស​

​ចំនួន​នៃ​អ្នក​ជក់បារី និង​អត្រា​ការ​ជប់​បារី​របស់​មនុស្ស​ពេញវ័យ បាន​ធ្លាក់ចុះ​ខ្លាំង​នៅក្នុង​ចក្រភព​អង់គ្លេស ក្នុង​រយៈពេល ៩​ឆ្នាំ​ចុងក្រោយ​។ នេះ​បើ​យោងតាម​របាយការណ៍​នៃ​ការស្ទង់មតិ​របស់​ស្ថាប័ន​ទិន្នន័យ​ជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​

​តួលេខ​បាន​បង្ហាញថា​ក្នុង​ចំណោម​មនុស្ស​ពេញវ័យ ៥​នាក់ មាន​ម្នាក់​បាន​ជក់បារី ហើយ​តួលេខ​ថ្មី​នេះ​បានបង្ហាញ​ថា អត្រា​នៃ​ការជក់បារី​ធ្លាក់ចុះ ២០​ភាគរយ នៅក្នុង​ឆ្នាំ ២០១២ ហើយ​បើ​ធៀប​ទៅនឹង​ឆ្នាំ ១៩៧៤ ធ្លាក់ចុះ ៤៥​ភាគរយ​។​

​យោង​តាម​ការស្ទង់មតិ​បាន​រកឃើញថា អត្រា​នៃ​ការជក់បារី​ធ្លាក់ចុះ​ខ្លាំង​នៅ​ចន្លោះ​ឆ្នាំ ១៩៧៤-១៩៩៤ ហើយ​បន្ត​ធ្លាក់ចុះ​នៅ​ឆ្នាំ ១៩៩៤-២០០៧ ប៉ុន្តែ​ការធ្លាក់ចុះ​មាន​កម្រិត​ទៀត​បន្តិច​។ សម្រាប់​ឆ្នាំ ២០០៧-២០១២ វិញ តួលេខ​នៃ​ការជក់បារី​ក៏បាន​ធ្លាក់ចុះ​ផងដែរ​ដោយ​មាន​ម្រិត​ខ្ពស់​ជាងច​ន្លោះ​ឆ្នាំ ១៩៩៤-២០០៧​។​

​ភាគច្រើន​នៃ​មនុស្ស​ដែល​ជក់​បារី​គឺ​ជា​អ្នក​ដែល​អត់​ការងារ​ធ្វើ បុគ្គលិក​ដែល​ធុញ​នឹង​ការងារ សិស្ស​ដែល​គេច​សាលា និង​មនុស្ស​ដែល​ចូល​វិត្ត​ន៍​។ ក្នុង​ចំណោម​មនុស្ស​ដែល​ឥត​ការងារ​ធ្វើ​វ័យ ២៥​ដល់ ៣៤​ឆ្នាំ​គឺ​មាន​ពាក់កណ្ដាល​ជា​អ្នក​ជក់បារី​។​

​រដ្ឋាភិបាល​នៃ​ចក្រភព​អង់គ្លេស​ក៏​បាន​កំណត់​យក​ការកាត់បន្ថយ​ការជក់បារី​ធ្វើជា​គោល​នយោបាយ​ផង​ដែរ​ក្នុង​ការលើកកម្ពស់​សុខ​ភាព​។ ជាពិសេស​រដ្ឋភិបាលក៏​បាន​ធ្វើកា​ររឹតបន្ដឹង និង​ត្រួតពិនិត្យ​ថ្នាំជក់ ព្រមទាំង​បាន​កំណត់​កាលបរិច្ឆេទ​នៃ​ការដាក់​លក់​បារី និង​មិនឲ្យ​មាន​ការតាំង​បង្ហាញ​បារី​នៅក្នុង​ផ្សារ​ទំនើប​៕

cigarate

មតិយោបល់