ជាមួយនឹងសង្គមហ្វេសប៊ុកនាពេលបច្ចុប្បន្ននេះ បានធ្វើឲ្យមនុស្សជាច្រើន ងប់ងុល លេង ដល់អ្នកខ្លះភ្លេចបាយ ភ្លេចទឹក ព្រោះតែហ្វេសប៊ុក ដល់ទីណាក៏ឭនិយាយតែហ្វេសប៊ុក ។
សម្រាប់បណ្តាញសង្គមមួយនេះ វាកំពុងតែក្លាយទៅជាអាវុធមុខពីរ ហើយក៏មិនខុសពីថ្នាំពេទ្យផងដែរ បើសិនជាយើងប្រើវាខុស នឹងបណ្តាលឲ្យខ្លួនឯងអន្តរាយ តែបើសិនជាយើងប្រើវាក្នុងលក្ខណៈត្រឹមត្រូវ វានឹងធ្វើឲ្យយើង ថ្កុំថ្កើង និងមានទំនាក់ទំនងល្អទៀតផង។ យើងនៅចាំច្បាស់ថា ហ្វេសប៊ុកបង្កើត ឡើងសម្រាប់ចែកចាយមេរៀន ព័ត៌មាន ផ្សេងៗនៅក្នុងសាកលវិទ្យាល័យមួយ ពីថ្នាក់រៀន មួយទៅថ្នាក់រៀនមួយទៀត ដែលជាគំនិតផ្តួចផ្តើម ដោយលោក Mark Zuckerberg និងមិត្តភក្តិពីរនាក់ផ្សេងទៀត។បន្ទាប់ពីនេះដោយគេឃើញចំណុចល្អ ក៏បានដំណើរការឲ្យពិភពលោកទទួលស្គាល់ និងធ្វើឲ្យមនុស្សជាច្រើនឆ្កួតនឹងលេងវាផងដែរ។
ក្រៅពីលេងហ្វេសប៊ុក ភ្លេចបាយភ្លេចទឹក តើមនុស្សយើង បានស្តែងសកម្មភាពខ្ជាប់ ខ្ជួនជាមួយនឹងវាអ្វីខ្លះទៅ ?
សកម្មភាព របស់អ្នក ដែលកំពុងងប់លេងហ្វេសប៊ុក នាពេលបច្ចុប្បន្ន នេះ ពេលខ្លះនិយាយឲ្យ អសុរស ទៅ សូម្បីតែចូលបង្គន់ បត់ជើងធំ ឬតូច ក៏ថតដែរ ដើម្បីបង្ហាញដល់មិត្តភក្តិរបស់ខ្លួនដែលនៅក្នុងហ្វេសប៊ុក ចំណុចនេះដែរ វាជារឿងថ្មី លើដានចាស់តែប៉ុណ្ណោះ ។ដោយឡែកសកម្មភាពផ្សេងៗទៀត របស់មនុស្សនាពេលបច្ចុប្បន្ននេះវិញ គេងក៏ថត ដុះធ្មេញក៏ថត ថ្លឹងគីឡូក៏ថត ឆ្លុះកញ្ជាក់ក៏ថត ពេលញ៉ុំអាហារក៏ថត បានទ្រនាប់ជើងថ្មី ក៏ថត ទៅកម្សាន្តទីណាក៏ថត ពេលញ៉ាំអាហារខាងក្រៅជួបជុំមិត្តភក្តិក៏ថត ថតសព្វបែបយ៉ាង ដើម្បីបង្អួតមិត្តភក្តិ ហើយ Wall Post ថា ” All nob ey Sa art Ort ឬ All nob ey loy ort មួយទៀត ញ៉ាំ ច្រើនយ៉ាងនេះឡើងកាម៉ាប់ហើយខ្ញុំ និងមានពាក្យសម្តីជាច្រើនទៀតដែលកំពុងធ្វើឲ្យមនុស្សឆ្កួត និងសើច ជាមួយនឹងហ្វេសប៊ុក” ។ តែទោះជាយ៉ាងណា យើងលើកអត្ថបទនេះឡើង មិនមែនក្នុងន័យរិះគន់ដល់ជនណាម្នាក់នោះទេ តែនេះវាជាសកម្មភាព ដែលមនុស្សកំពុងឆ្កួតនឹងវា សឹងតែពេលខ្លះភ្លេចការងារ និងការសិក្សាក៏ថាបានដែរ ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ វាកំពុងតែក្លាយទៅជាឧបករណ៍ សម្រាប់មនុស្សថត វីដេអូឃ្លិប និងកាត់តផ្សេៗ បាញ់គ្នាដោយពាក្យសម្តី ឡើងស្ពឹកៗទៅហើយ ។
ត្រង់នេះដែរសបញ្ជាក់ឲ្យឃើញថា វាបានប្រែក្លាយទៅជាអាវុធ មុខពីរ ដែលខុសពីអ្វីដែលជា ក្រឹត្យក្រម និងមូលដ្ឋាន ដើមរបស់ហ្វេសប៊ុក ។ដើម្បីបញ្ជាក់សកម្មភាពដែលមនុស្សលេងហ្វេសប៊ុក នាពេលបច្ចុប្បន្ន ធ្វើអ្វីខ្លះនោះ ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់