ព័ត៌មានជាតិ

​រថយន្តហាយឡែនឌ័របុករះម៉ូតូនិងរ៉ឺម៉កម៉ូតូ បណ្តាលឲ្យមនុស្ស៣នាក់រងរបួស នៅលើផ្លូវជាតិលេខ៤!

​ព្រះសីហនុ: កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ និង​រ៉ឺម៉កម៉ូតូ​ផ្សេងទៀត បណ្តាលឲ្យមនុស្ស៣នាក់រងរបួស នៅលើផ្លូវជាតិលេខ៤ ឃុំបិតត្រាំង ស្រុកព្រៃនប់និងសង្កាត់លេខ១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

​នៅមុនពេលកើតហេតុ រថយន្តម៉ាក ហាយឡែនឌ័រ បើកបរទិសដៅចេញពីក្រុងព្រះសីហនុ ទំនងជាបែកកង់ រួចរេ ចង្កូតទៅប៉ះជាមួយម៉ូតូមួយគ្រឿង ទើបបន្តមកបុកប៉ះនឹងរ៉ឺម៉កម៉ូតូ បណ្តាលឲ្យមនុស្ស៣នាក់រងរបួសតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកមធ្យោបាយពាក់ព័ន្ធមករក្សាទុកដើម្បីដោះស្រាយបន្ត​៕

មតិយោបល់