គូស្វាមីភរិយាទាំងអស់នៅក្នុងប្រទេសចិន ដែលមានគម្រោងចង់បានកូន នៅពេលនេះអាចទៅពិនិត្យសុខភាព និងពិគ្រោះយោបល់ មុនពេលមានផ្ទៃពោះ ដើម្បីបង្ការនូវបញ្ហាផ្សេងៗដែលអាចកើតមានឡើង។
មន្ត្រីសុខភាពចិន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះថា សេវាកម្មពិនិត្យសុខភាពមុនពេលយកកូន ត្រូវបានផ្ដល់ជួនឲ្យឥតគិតថ្លៃនៅទូទៅប្រទេសចិន ដែលគម្រោងនេះ បានអនុវត្ត និងជោគជ័យ ៦០ភាគរយរួចហើយ។
គម្រោងពិនិត្យសុខភាព មុនពេលមានផ្ទៃពោះនេះត្រូវបានផ្ដួចផ្ដើមឡើងកាលពីឆ្នាំ ២០១០ ដោយរដ្ឋាភិបាល និងក្រសួងសុខភាព ដើម្បីកាត់បន្ថយហានិភ័យពិការភាពពីកំណើត។
មន្ត្រីថែទាំវេជ្ជសាស្ត្រ នឹងធ្វើការពិនិត្យទៅលើរាយកាយរបស់គូស្វាមីភរិយា ដើម្បីស្វែងរកហានិភ័យផ្សេងៗដែលនឹងកើតមាននៅពេលផ្ដល់កំណើត ព្រមទាំងផ្ដល់នូវយោបល់ផ្សេងដល់គូស្វាមីភរិយាផងដែរ។
ដើម្បីធានាបាននូវប្រសិទ្ធិភាពនៃការផ្ដល់ជូនសេវាកម្មនេះ គណកម្មការរៀបចំវាយតម្លៃនៃស្ថាប័នថែទាំងវេជ្ជសាស្ត្រជាអ្នកទទួលខុសត្រូវ ហើយចាប់តាំងពីខែមិថុនាកន្លងមកមាន ៨៥,៥ភាគរយនៃគូស្វាមីភរិយាដែលមកពិនិត្យគឺមានសុខភាពល្អ៕
មតិយោបល់