ព័ត៌មានជាតិ

៤​ជំហាន​ធ្វើឲ្យ​សិចមាន​សេចក្តីសុខ​ពិតប្រាកដ

ការរួម​សិច​មិន​អាច​ចេះ​តែ​ធ្វើ​ទៅ​ទាំង​កម្រោល​នោះទេ មានពេលខ្លះ​អ្នក​ត្រូវ​ចេះ​ថ្នាក់ថ្នម​ដោយ​ការប្រើប្រាស់​ដៃ​ទាំង​គូរ​របស់​អ្នក ហើយ​មាន​ពេលខ្លះទៀត អ្នក​ត្រូវ​ចេះ​ប្រើ​ពាក្យសំដី ដើម្បី​ទាក់ទាញ​នូវ​ស​មនោសញ្ចេតនា​របស់​នា​ង​។ កត្តា​ដែល​សំខាន់​នោះ​អ្នក​ត្រូវ​ស្វែង​យល់ចិត្ត​គ្នា​ឲ្យបាន​ច្បាស់ ថា​ចង់បាន​អ្វី ហើយ​ត្រូវ​ធ្វើ​អ្វី​ឲ្យ​ពិត​ប្រា​ដក​ទើប​មិន​ធ្វើឲ្យ​ដៃគូ​ររបស់​អ្នក​មិន​ខក​ចិត្ត និង​ទទួលបាន​សេចក្តីសុខ​ពេញលេញ​។​

​ដូច្នេះ​ដើម្បី​សម្រេច​ដល់​គោលដៅ​ទាំង​នោះ​សូម​មើល​ការណែនាំ​ដូចខាងក្រោម​៖

១. ការនិយាយ ការនិយាយ​គឺ​ជា​មធ្យាបាយ​ដ៏​ល្អ​បំផុត ដើម្បី​សម្រេច​នូវ​អ្វី​ដែល​អ្នក​ចង់​បាន​។ សូម​និយាយ​ពី​សកម្មភាព​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​នៅ​ក្នុង​ខ្សែរភាពយន្ត ឬក៏​នៅក្នុង​ទស្សនាវដ្ដី​ដែល​អ្នក​បាន​មើល ទាំងនេះ​សុទ្ធតែ​បង្ហាញ​ពី​គោលបំណង​របស់​អ្នក​ចំពោះ​រឿង​ស្នេហា ជា​ពិសេស​ធ្វើឲ្យ​ភាគី​ម្ខាង​ទៀត​ដឹង​នូវ​អ្វី​ដែល​អ្នកត្រូវការ​។ ប្រសិនបើ​អ្នក​មិន​និយាយ​គាត់​នឹង​មិន​យល់​ពី​បំណងប្រាថ្នា​របស់​អ្នក​ឡើយ ដូច្នេះ​ដំណាក់កាល​អ្នក​ត្រូវតែ​ធ្វើឲ្យ​គាត់​យល់​ពី​បំណង​រួម​សិច​របស់​អ្នក​។​

២.​ឲ្យដៃ​គូ​ររបស់​អ្នក​ដឹង​ថា​អ្វី​ដែល​អ្នក​ចង់​ធ្វើ បើ​យោងតាម​ការសិក្សា​ថ្មី​មួយ​ដោយ​លោក Miller និង Byers បង្ហាញថា ទាំង​បុរស​ទាំង​ស្ត្រី​ត្រូវការ​ថ្នាក់​ថ្នម បបោសអង្អែល​ចំនួន​១៨​នាទី​មុនពេល​រួម​រក្ស័​។ ចំណុច​សំខាន់​គឺ​ស្ថិតនៅលើ​ដៃ​របស់​អ្នក ប្រសិនបើ​ដៃគូរ​របស់​អ្នក​មាន​អារម្មណ៍​មិន​ស្រួល​សូម​ប្តូរ​វិធី​ថ្មី ឬ​ក៏​សួរ​គាត់​ដើម្បី​វា​ធ្វើ​ម្តងទៀត ធ្វើបែបនេះ​ឲ្យចំ​ទីតាំង​សំខាន់អ្ន​ក​នឹង​អាច​ឈាន​ដល់​ពិភព​ដ៏​អស្ចារ្យ​។​

៣.​ការផ្ញើ​សារ ជា​ញឹកញយ​យើង​តែងតែ​ចំណាយ​ពេលវេលា​ទៅ​លើ​ទូរស្ទព័ដៃ ឬក៏​កុំព្យូទ័រ​ពេញ​មួយ​ថ្ងៃ ចុះ​ហេតុអ្វី​បាន​ជា​មិន​ប្រើប្រាស់​វា​ដើម្បី​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​។​ផ្ញើ​សារ​ដែល​មាន​លក្ខណៈ​ប្លែកៗ ឬ​ក៏​អា​សអា​ភេ​ស​បន្តិច​ទៅកាន់​ដៃគូរ​របស់​អ្នក វា​ជា​វិធី​ល្អ​ក្នុង​ការទាក់ទង​គ្នា​ដោយ​មិន​ចាំបាច់​និយាយ​ដែរ​។ ស្វែងយល់​ពី​ទំនាក់ទំនង​តាម​ការ​ផ្ញើ​សារ​នឹង​ធ្វើឲ្យ​ជីវិត​ផ្លូវភេទរ​បស់អ្នកកា​ន់តែ​មាន​ភាពល្អប្រសើរ​។​

៤.​ការលេង​ហ្គេម វា​ហាក់បីដូចជា​ផ្តេសផ្តាស​បន្តិច នៅពេល​ដែល​អ្នក​មិន​ធ្លាប់​ធ្វើ​វា ប៉ុន្តែ​វា​ជា​ឧបករណ៍​ដ៏​មាន​ប្រយោជន៏​ដែល​អាច​កំចាត់​នូវ​ភាព​ធុញ​ទ្រាន់ និង​បញ្ហា​ផ្លូវភេទ​របស់​អ្នក​។​

សូម​ស្វែងយល់​នូវ​អ្វី​ដែល​ដៃគូរ​របស់​អ្នក​ចង់​បាន នឹង​ព្យាយាម​អនុវត្ត​វា ប្រសិនបើ​មិន​មាន​បញ្ហា​អ្វី​ទេ អ្នកនឹង​ទទួល​បាន​ភាព​រីករាយ​ជាមួយនឹង​ដៃគូ​របស់​អ្នក​ឡើងវិញ​។ កុំ​គិត​ថា​អ្នក​មិន​អាច​ធ្វើបាន ប៉ុន្តែ​អ្នក​ត្រូវ​ព្យាយាម​ធ្វើ​ឲ្យ​ល្អ​ទើប​អ្នក​អាច​ឈានទៅដល់​ចំណុច​សុខ​ស្រួល​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​៕

sex-today

មតិយោបល់