បុរស ៦នាក់ត្រូវបានចាប់ខ្លួននៅក្នុងតំបន់ Osaka ភាគខាងលិចនៃប្រទេសជប៉ុន បន្ទាប់ពីពួកគេបានផ្ញើនូវរូបភាពកាតាឡុកវរឿងសិចដល់ប្រធាននាយកដ្ឋានប៉ូលិសតំបន់ Osaka។នេះបើយោងតាមសារព័ត៌មានក្នុងស្រុកបានរាយការណ៍។
កាលពីចុងសប្ដាហ៍មុន ប៉ូលិសបានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ Toshiharu Hidaka វ័យ ២៧ឆ្នាំ និងបុរស ៥នាក់ផ្សេងទៀត ក្នុងករណីសង្ស័យថា ពួកគេមានចេតនាផ្ញើកាតាឡុកទាំងនោះមកកាន់ស្ថាប័នប៉ូលិស Osaka។ នេះបើយោងតាមសារព័ត៌មានជប៉ុន Jiji Press។
យោងតាមរបាយការណ៍ប៉ូលិសបានបង្ហាញថា ជនសង្ស័យបានផ្ញើនូវរូបភាពកាតាឡុក DVD សិចខុសច្បាប់ ដោយនៅក្នុងនោះពួកគេមានបំណងផ្ញើទៅកាន់អតិថិជន និងមនុស្សផ្សេងទៀត ប៉ុន្តែមិនបានត្រួតពិនិត្យឲ្យបានត្រឹមត្រូវក៏ផ្ញើចូលស្ថាប័នប៉ូលិសតែម្ដង។ នៅក្នុងនោះមនុស្ស ៣នាក់ត្រូវបានដោះលែង។ នេះបើយោងតាមរបាយការណ៍។
បន្ទាប់មកប៉ូលិសបានលួចឆ្មក់ចូលទៅកាន់បរិយាល័យ Hidaka នៅក្នុងតំបន់ Osaka ដោយបានរឹបអូសឌីសមិនមានច្បាប់អនុញ្ញាត ២៨០.០០០បន្ទះ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីចាប់ខ្លួន និងសួរចម្លើយរួចមក បុរសទាំង ៦នាក់នោះ បានសារភាពថា ពួកគេគឺពិតជាបានធ្វើដូចការចោទប្រកាន់មែន៕
មតិយោបល់