ព័ត៌មានជាតិ

​បុរសវ័យចំណាស់ម្នាក់ ចុះអូសទូកក្នុងទឹកជ្រៅ លង់ស្លាប់យ៉ាងអាណោចអាធ័ម!..

តាកែវ: កាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសម្នាក់លង់ទឹកស្លាប់ ខណ:ដែលចុះអូសទូក(ប្រា)ក្នុងទឹកជ្រៅ នៅមាត់កំពង់ ក្នុងភូមិព្រៃផ្តាំ(ខ) ឃុំព្រៃផ្តាំ ស្រុកអង្គរបូរី ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ ស្វាយ គុជ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះពិនិត្យនៅកន្លែងកើតហេតុ បានឲ្យដឹងថា សពពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់