ព័ត៌មានសិល្បៈ និងកម្សាន្ត

Brad Pitt ច្រណែន Angelina Jolie

​កាលពី​ថ្ងៃ​ទី ២៦ ខែ កញ្ញា​នេះ តារា​សម្តែង​ស្រី​ជួរមុខ​របស់​ហូ​លី​វ៉ូត នាង Angelina Jolie បាន​ជូន​កូន​របស់​នាង ទៅកាន់​ហាង លក់ទំនិញ Zahara ក្នុង​ទីក្រុង ស៊ិដ​នី ប្រទេស អូស្ត្រាលី​។​អ្នក​ម្តាយកូន ៦ រូបនេះ បាន​ស្លៀកពាក់​ធម្មតា នូវ​ឈុត​ពណ៌​ខ្មៅ និង​គ្មាន​ពាក់​អាវទ្រនាប់ បញ្ចេញ​ចុង​សុដន់ ឡើង​ក្រហីតៗ ដាក់​អ្នក​ថតរូប​។ ទោះបីជា​អាយុ ៣៨ ឆ្នាំ​មែនពិត តែ​តារា​សម្តែង សញ្ជាតិ​ខ្មែរ​រូបនេះ នៅតែ​ស្រស់ស្អាត ។​

​សម្រាប់​ដំណើរ​របស់​នាង​មក​កាន់​ទីក្រុង​ស៊ិដ​នី លើ​ទឹកដី​អូស្ត្រាលី​នេះដែរ គឺ​ដើម្បី​ថត​រឿង​ថ្មី​របស់​នាង ។ ទោះជា​រវល់​លើ​កិច្ចការ​ថត​រឿង និង​ដឹកនាំ​រឿង តែ​តួ​ស្រី​រូប​នេះ មិន​ដែល​ភ្លេច​ចែករំលែក ពេលវេលា​ឲ្យ​កូនៗ​នោះទេ ។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ មិត្ត​ប្រុស​របស់ខ្លួន Brad Pitt បាន​ចេញ​ទៅ​កាន់​ទីក្រុង តូ​រុន​តូ ដើម្បី​ផ្សព្វផ្សាយ​រឿង 12 Years A Slave ។ លោក Brad Pitt បាន​និយាយថា លោក​ពិតជា​ច្រណែន​នាង​ណាស់ ព្រោះ​ថា​នាង​ពិតជា​រវល់ អ្វីៗ​គ្រប់បែប​យ៉ាង​តែ​ម្តង​៕
https://i1272.photobucket.com/albums/y389/domneng/Air/AngelinaJolie2_zps764f465f.jpg
https://i1272.photobucket.com/albums/y389/domneng/Air/AngelinaJolie1_zps08fe5d6a.jpg
https://i1272.photobucket.com/albums/y389/domneng/Air/AngelinaJolie3_zps66349566.jpg
https://i1272.photobucket.com/albums/y389/domneng/Air/AngelinaJolie4_zps236fae69.jpg

មតិយោបល់