ព័ត៌មានជាតិ

Nokia Lumia 520 លក់ដាច់​ជាងគេ​ក្នុងចំណោម​ស្មា​ត​ហ្វូន Windows Phone

ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​ហ្វាំង​ឡ​ង់ Nokia បានបង្ហាញ​ស្មា​ត​ហ្វូន​ជាច្រើន​នៅលើ​ទីផ្សារ ដោយ​នៅ​ក្នុង​នោះ​រួមមាន​ទាំង​ស្មា​ត​ហ្វូន​តម្លៃ​ថ្លៃ និង​ស្មា​ត​ហ្វូន​តម្លៃ​មធ្យម​។​

​យោងតាម​របាយការណ៍​ក្រុមហ៊ុន Nokia និង​ក្រុម​អ្នកវិភាគ​បានឲ្យដឹងថា ស្មា​ត​ហ្វូន Nokia Lumia 520 ជា​ស្មា​ត​ហ្វូន​ដែល​លក់​ដាច់​ជាងគេ​បំផុត​ក្នុង​ស្មា​ត​ហ្វូន​ទាំងអស់​។​

​ដោយឡែក​នៅ​ពេល​នេះ លោក Paul Thurrott អ្នកឯកទេស​ខាង​បច្ចេកវិទ្យា និង​ជា​អ្នកសារព័ត៌មាន​មួយ​បាន​និយាយថា ស្មា​ត​ហ្វូន Nokia Lumia 520 លក់ដាច់​ច្រើនជាងគេ​បំផុត​ក្នុង​ចំណោម​ស្មា​ត​ហ្វូន​ដែល​ប្រើប្រាស់​នូវ​ព័ន្ធ​ដំណើរការ Windows Phone​។​

​គាត់​បាន​បន្ថែមទៀតថា Lumia 520 ជា​ស្មា​ត​ហ្វូន​ដែល​មាន​តម្លៃ​មធ្យម ប៉ុន្តែ​រូបរាង​ស្រស់ស្អាត និង​ពោរពេញ​ដោយ​សមត្ថភាព មិន​ចាញ់​ស្មា​ត​ហ្វូន​ដែល​មាន​តម្លៃ​ខ្ពស់​នោះទេ​។ ចំណុច​មួយ​ដែល​ធ្វើឲ្យ​អតិថិជន​ចាប់អារម្មណ៍​គឺថា មាន​ពោរពេញ​ដោយ​សមត្ថភាព និង​មាន​តម្លៃ​ទាប​សមរម្យ ដែល​អាចឲ្យ​អ្នកប្រើប្រាស់​ភាគច្រើន​ចាប់អារម្មណ៍​។​

Nokia Lumia 520 មាន​អេក្រង់​ទំហំ ៤​អ៊ីង មាន​អង្គ​ប្រតិបត្តិ​ប្រភេទ Qualcomm Snapdragon S4 dual-core ល្បឿន 1GHz និង RAM ទំហំ 512MB ព្រម​ជាមួយ​គ្នា​នោះ វា​ក៏​បាន​បំពាក់​នូវ​កាមេរ៉ា​ទំហំ ៥​មេហ្គា​ភិ​ច​សែល​សម្រាប់​ផ្ដិត​យក​រូបភាព និង​វីដេអូ​ក្នុង​កម្រិត​មួយ​ខ្ពស់​៕

មតិយោបល់