សូមប្រយត្ន័! ក្រុមជនខិលខូចបានបញ្ចូលកម្មវិធីមេរោគ ទៅក្នុងការទាញយករឿងថ្មីរបស់ Spider-Man

ក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុនសុវត្ថិភាពកុំព្យូទ័រ ReasonLabs បានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នក្នុងការទាញយករឿងថ្មីរបស់ Spider-Man ព្រោះក្រុមជនខិលខូចបានប្រើវិធីនេះដើម្បីបញ្ចូលកម្មវិធីមេរោគ ដែលអាចឱ្យពួកគេប្រើប្រាស់កុំព្យូទ័ររបស់ជនរងគ្រោះដើម្បីស្វែងរករូបិយប័ណ្ណកាក់ឌីជីថល។ ReasonLabs បានរាយការណ៍ថា ឯកសារដែលកំពុងត្រូវបានចែកចាយនោះមានឈ្មោះ “spiderman_net_putidomoi.torrent.exe” ជាភាសារុស្សី ឬ “spiderman_no_wayhome.torrent.exe” ជាភាសាអង់គ្លេស។ កម្មវិធីនេះក៏អាចធ្វើការផ្លាស់ប្ដូរការកំណត់មួយចំនួននៅក្នុងកម្មវិធីការពារមេរោគ Windows Defender ដើម្បីចៀសវាងពីការរកឃើញ។ ទោះបីជាមេរោគប្រភេទនេះមិនបានលួចទាញយកទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ដែលអ្នកប្រើភាគច្រើនខ្លាចនៅពេលគិតអំពីមេរោគនៅលើកុំព្យូទ័ររបស់ពួកគេ…

អ្នកប្រើប្រាស់អាចបញ្ចូលហត្ថលេខានៅលើឯកសារប្រភេទ PDF ជាមួយនឹងកម្មវិធីបន្ថែមថ្មី

ក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងតែរីករាលដាល ក្រុមហ៊ុនជាច្រើនបានអនុញ្ញាតឱ្យបុគ្គលិករបស់ពួកគេធ្វើការពីចម្ងាយ ដែលនេះទាមទារឱ្យពួកគេធ្វើការចុះហត្ថលេខានៅលើឯកសារមួយចំនួនដើម្បីផ្ញើត្រឡប់ទៅឱ្យក្រុមហ៊ុនវិញ។ បច្ចុប្បន្នសម្រាប់អ្នកប្រើប្រាស់ដែលប្រើកុំព្យូទ័រដែលមានប្រព័ន្ធប្រតិបត្តិការ Windows ពួកគេត្រូវទិញ ឬទាញយកកម្មវិធីបន្ថែមដើម្បីអាចចុះហត្ថលេខានៅលើឯកសារប្រភេទ PDF ទាំងនោះ។ ប៉ុន្តែកាលពីពេលថ្មីៗនេះក្រុមហ៊ុន Adobe បានដាក់ចេញនូវកម្មវិធីបន្ថែម (Acrobat extension) សម្រាប់កម្មវិធី Chrome និង Edge ដែលអាចឱ្យអ្នកប្រើប្រាស់បញ្ចូលហត្ថលេខាលើឯកសារនៅក្នុងកម្មវិធី…

ក្រុមហ៊ុន Microsoft បានដាក់ចេញការធ្វើបច្ចុប្បន្នភាពថ្មីដែលកែតម្រូវកំហុសឆ្គងចំនួន៦០

កាលពីថ្ងៃអង្គារនេះ ក្រុមហ៊ុន Microsoft ទើបតែដាក់ចេញការធ្វើបច្ចុប្បន្នភាពប្រចាំខែកញ្ញា របស់ពួកគេដែលគេនិយមហៅឈ្មោះថា Patch Tuesday។ សម្រាប់ការធ្វើបច្ចុប្បន្នភាពខែនេះ ក្រុមហ៊ុនបានធ្វើការកែសម្រួលភាពចន្លោះប្រហោងចំនួន ៦០ ដែលរួមមាន បញ្ហាទាក់ទងទៅនឹង Remote Code Execution ដែលអាចឱ្យជនខិលខូចវាយលុកកុំព្យូទ័រអ្នកប្រើប្រាស់ពីចម្ងាយបាន។ កម្មវិធីដែលមានភាពប៉ះពាល់ក្នុងការធ្វើបច្ចុប្បន្នភាពនេះមានរួមមានកម្មវិធី Azure Open Management…

ប្រយ័ត្ន! សូមកុំបើកឯកសារប្រភេទ .DOCX ដែលបានទទួលពីប្រភពមិនច្បាស់លាស់

ក្រុមហ៊ុន Microsoft បានផ្សព្វផ្សាយព្រមានអ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការវាយប្រហារតាមរយៈឯកសារប្រភេទ .DOCX ដែលអាចឱ្យជនខិលខូចជ្រៀតចូលទៅក្នុងកុំព្យូទ័ររបស់អ្នកប្រើប្រាស់បានពីចម្ងាយ។ ភាពចន្លោះប្រហោងនេះ មានលេខសម្គាល់ CVE-2021-40444 ហើយត្រូវបានរកឃើញថា មានភាពប៉ះពាល់ទៅលើកំព្យូទ័រដែលមានប្រព័ន្ធប្រតិបត្តិការ Windows Servers ចាប់ពីជំនាន់ឆ្នាំ 2008 និង Windows 7 ដល់ Windows 10។…

តោះ! ស្វែងយល់អំពីកម្មវិធី Windows 365 របស់ក្រុមហ៊ុន Microsoft

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Microsoft បានបង្ហាញអំពីកម្មវិធី Windows 365 ដែលអាចឱ្យអ្នកប្រើប្រាស់ ដំណើរការប្រព័ន្ធប្រតិបត្តិការ Windows 10 តាមរយៈគេហទំព័រ (web browser) មិនត្រឹមតែនៅលើកុំព្យូទ័រដែលមានប្រព័ន្ធប្រតិបត្តិការ MacOS ឬ Linux ថែមទាំងនៅលើ iPad ឬ…

ក្រុមហ៊ុន Microsoft បានធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់ទាក់ទងនឹងបញ្ហា PrintNightmare

កាលពីម្សិលមិញនេះក្រុមហ៊ុន Microsoft បានធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់មួយ ដើម្បីធ្វើការកែសម្រួលភាពចន្លោះប្រហោងនៅក្នុងកម្មវិធី Windows Print Spooler ដែលត្រូវបានគេថាឱ្យឈ្មោះថា PrintNightmare (CVE-2021-34527) ហើយវាប៉ះពាល់ទៅលើកុំព្យូទ័រទាំងអស់ដែលមានប្រព័ន្ធប្រតិបត្តិការ Windows។ តាមការរកឃើញរបស់អ្នកស្រាវជ្រាវបានបង្ហាញថា ភាពចន្លោះប្រហោងនេះអាចឱ្យជនអនាមិកចូលទៅគ្រប់គ្រងកុំព្យូទ័ររបស់អ្នកប្រើប្រាស់ពីចម្ងាយបាន (remote code execution-RCE) ដោយពួកគេអាចបញ្ចូលកម្មវិធី បង្កើតអ្នកប្រើប្រាស់ថ្មី និងធ្វើការផ្លាស់ប្ដូរទិន្នន័យបានទៀតផង។…

តោះ! ស្វែងយល់អំពីបច្ចេកវិទ្យា DNS-over-HTTPS ឬ DoH

នៅពេលដែលលោកអ្នកចង់ចូលទៅក្នុងគេហទំព័រណាមួយនោះ កុំព្យូទ័រត្រូវតែធ្វើការស្វែងរក និងផ្ទៀងផ្ទាត់អាសយដ្ឋាន IP (IP address) ជាមួយនឹងឈ្មោះរបស់គេហទំព័រ (domain name) ដែលលោកអ្នកបានវាយបញ្ចូល។ ដោយសារតែទិន្នន័យដែលបានផ្លាស់ប្ដូរក្នុងការផ្ទៀងផ្ទាត់នេះមិនត្រូវបានអុីនគ្រីបនោះ វាអាចឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មអុីនធឺណិត (ISP) និងក្រុមហ៊ុនពាក់ព័ន្ធផ្សេងៗទៀត អាចមើលឃើញគេហទំព័រទាំងអស់ដែលអ្នកប្រើប្រាស់បានចូលទៅមើល។ ដើម្បីជួយការពារទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុនបង្កើតកម្មវិធី web browser មួយចំនួនមានដូចជា…

សូមមានការប្រុងប្រយ័ត្នជាមួយកម្មវិធីមេរោគ Netfilter ដែលជាប្រភេទមេរោគ Rootkit

ចាប់តាំងពីក្រុមហ៊ុន Microsoft បានដាក់ឱ្យប្រើប្រាស់កម្មវិធីប្រព័ន្ធប្រតិបត្តិការ Windows Vista មក ក្រុមហ៊ុនបានតម្រូវឱ្យកម្មវិធីណាដែលនឹងដំណើរការនៅក្នុង kernel mode របស់កុំព្យូទ័រត្រូវតែឆ្លងកាត់ការត្រួតពិនិត្យពីក្រុមហ៊ុនជាមុន។ ដូច្នេះកម្មវិធីណាដែលពុំមានការអនុញ្ញាតពីក្រុមហ៊ុន (Microsoft certificate) នឹងមិនអាចបញ្ចូលទៅក្នុងកុំព្យូទ័របានដោយស្វ័យប្រវត្តិនោះទេ។ មុខងារនេះគឺដើម្បីការពារសុវត្ថិភាពក្នុងការប្រើប្រាស់កុំព្យូទ័រ និងដើម្បីឱ្យអ្នកប្រើប្រាស់មានការជឿជាក់ថា កម្មវិធីដែលនឹងបញ្ចូលទៅក្នុងកុំព្យូទ័រគឺពុំមានមេរោគ។ ប៉ុន្តែកាលពីពេលថ្មីៗនេះអ្នកស្រាវជ្រាវបានរកឃើញថាកម្មវិធី Netfilter ដែលទទួលបានការអនុញ្ញាតពីក្រុមហ៊ុន…

លោកអ្នកអាចប្រើកម្មវិធីរបស់ទូរសព្ទ Android ជាមួយនឹង Windows 11 បាន

កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១ ក្រុមហ៊ុន Microsoft បានធ្វើការផ្សព្វផ្សាយអំពីកម្មវិធីប្រព័ន្ធប្រតិបត្តិការថ្មីរបស់ពួកគេដែលគេឱ្យឈ្មោះថា Windows 11។ សម្រាប់កម្មវិធីថ្មីនេះក្រុមហ៊ុនបានធ្វើការកែសម្រួលកម្មវិធី និងមុខងារមួយចំនួន ដើម្បីប្រកួតប្រជែងជាមួយនឹងកម្មវិធីប្រព័ន្ធប្រតិបត្តិការ macOS របស់ក្រុមហ៊ុន Apple។ ជាឧទាហរណ៍ក្រុមហ៊ុនបានរៀបចំប្លង់រចនាដែលស្រដៀងគ្នាទៅនឹង macOS ហើយបានបន្ថែមមុខងារ Snap…

មិនមែនស្មាតហ្វូនទេ តែជាកុំព្យូទ័រយួរដៃ ដែលនឹងបំពាក់ 5G ក្នុងឆ្នាំ ២០១៩

ខណៈវត្តមានស្មាតហ្វូនបំពាក់បច្ចេកវិទ្យាអុិនធើណែត 5G ហាក់ឋិតក្នុងភាពស្រពិចស្រពិលនៅឡើយនោះ ក្រុមហ៊ុន Intel បានប្រកាសថា ខ្លួននឹងពាំនាំបច្ចេកវិទ្យាអិុនធើណែតមហាសែនលឿននេះ ទៅកាន់កុំព្យូទ័រយួរដៃនៅឆមាសទីពីរឆ្នាំ ២០១៩។ គម្រោងនេះ ត្រូវបានក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិកឱ្យដឹងបន្ថែមថា នឹងធ្វើឡើងក្រោមកិច្ចសហការជា​មួយក្រុមហ៊ុនផលិតកុំព្យូទ័រធំៗដូចជា Microsoft, Dell, HP, និង Lenono ដើម្បីពាំយកប្រព័ន្ធ Windows សម្រាប់កុំព្យូទ័រយួរដៃដែលគាំទ្រជាមួយបច្ចេកវិទ្យា…