ព័ត៌មានជាតិ

អង់គ្លេស​កំពុង​ផលិត​នាវាចម្បាំង​ធំជាងគេ​បំផុត​លើ​លោក​

​នៅក្នុង​ផែនការ​មួយ​ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជាង 5,5 ពាន់​លាន​ដុល្លារ​សម្រាប់​ការផលិត​នាវាចម្បាំង​និង​ដឹកជញ្ជូន​យន្តហោះ​ចម្បាំង​សម្រាប់​កងទ័ពជើងទឹក​របស់​ចក្រភព​អង់គ្លេស​នាវាចម្បាំង​ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា Queen Elizabeth នឹង​ក្លាយជា​នាវាចម្បាំង​ធំ​បំផុត​បង្អស់​លើ​លោក​ក្រោយ​ការសាងសង់​រួចរាល់​។​នាវា Queen Elizabeth ដែល​នឹង​មាន​ប្រវែង​ប្រមាណ​ជា 280 ម៉ែត្រ​និង​ប្រើប្រាស់​ដែក 40,000 តោន​សម្រាប់​ផលិត​។​វា​ត្រូវ​បាន​ផលិតឡើង​ដោយ​មាន​សមត្ថភាព​អាច​ផ្ទុក​ទម្ងន់​បាន​ទៅដល់ 65,000 តោន​ហើយ​មាន​ទំហំ​ធំ​ជាង​នាវា​ដឹក​ជញ្ជូន​ធំ​បំផុត​របស់​ប្រទេស​អង់គ្លេស​បច្ចុប្បន្ន​ដល់​ទៅ 3 ដង​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​អាច​ផ្ទុក​បាន​យន្តហោះ​ប្រភេទ​ចម្បាំង​ច្រើន​ប្រភេទ​ក្នុង​ចំនួន​ប្រមាណ​ជា 40 គ្រឿង​និង​ប្រើប្រាស់​នាវិក​ប្រមាណ 1,600 នាក់​សម្រាប់​បម្រើ​ការងា​រ​នៅពេល​ប្រតិបត្តិការ​។​
​មួយ​ក្នុងចំណោម 2 គ្រឿង​នៅ​ក្នុង​ផែនការ​នេះ​នឹង​ត្រូវ​ដាក់​ឲ្យ​បង្ហាញនិង​ផលិត​រួច​រាល់នៅក្នុង​ឆ្នាំ 2014 ហើយ​ដែល​នៅសល់​មួយគ្រឿង​ទៀត​នឹង​ដាក់​បង្ហាញ​នៅ​មុន​ឆ្នាំ 2020 ៕​
larges ship
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់