ព័ត៌មានជាតិ

សូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា! ឡានខូចបូមសាំង ហើយបានកាច់ប្រេីហ្គាសពេលកំពុងបេីកបរក៏ឆាបឆេះតែម្ដង

ក្រចេះ: នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៩និង០៥ នាទី នៅចំនុចភូមិត្រាំដុំ ឃុំវឌ្ឍនះ ស្រុកសំបូរ ខេត្តក្រចេះ មានករណីឆេះរថយន្តចំនួន០១គ្រឿង ម៉ាក camary (ស្វិត) ផលិតឆ្នាំ៩១ ពាក់ស្លាកលេខភ្នំពេញ 2A.2871 ឆេះខូចខាតអស់ទាំងស្រុង ។

ម្ចាស់រថយន្ត ឈ្មោះ សឿ វ៉ា ភេទ ប្រុស អាយុ ៥២ ឆ្នាំ មានទីលំនៅភូមិរកាកណ្ដាលទី២ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ មុខរបរ សាព័ត៌មាន ។

មូលហេតុ: បណ្ដាលមកពីឡានខូចបូមសាំង ហើយបានកាច់ប្រេីហ្គាសពេលកំពុងបេីកបរក៏ឆាបឆេះតែម្ដង ។

រណីនេះមិនបណ្ដាលឲ្យរងរបួសដល់មនុស្ស ទេ ។
ករណីខាងលើនេះរថយន្តពន្លត់អគ្គិភ័យមិនអាចចេញជួយអន្តរាគមន៍បានទេដោយសារនៅត្រើយម្ខាង ។

 

មតិយោបល់