នៅថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ ២០១៣ នេះ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយថា មនុស្ស ៧នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតជាប់ខ្លួន បន្ទាប់ពីមានអណ្តូងរ៉ែ មួយកន្លែង បានផ្ទុះឡើង។
ស៊ិនហួ បានបញ្ជាក់ទៀតថា ហេតុការណ៍នោះបានកើតឡើងនៅខេត្ត ជាងស៊ី ភាគខាងកើតប្រទេសចិន ដោយ ក្រុមសង្គ្រោះនៅព្រឹក ថ្ងៃអង្គារនេះ បានអះអាងថា មនុស្សជាប់ខ្លួនទាំងនោះ មានសង្ឃឹមថានឹង អាចនៅរស់តិចតួចណាស់។
អណ្តូងរ៉ែ ដែលបានបាក់ស្រុត ដោយសារការ ផ្ទុះហ្គាសនោះ ជាកម្មសិទ្ធិរបស់ ក្រុមហ៊ុនរុករករ៉ែ ជាងស៊ី ស្ថិតនៅ សង្កាត់គូជាង របស់ទីក្រុង ហ្វេងចេង។ ឧប្បតិហេតុខាងលើនេះ បានកើត ឡើងកាលពីវេលាម៉ោង ៥និង ៤៥នាទី ព្រឹកថ្ងៃចន្ទ នៅពេលដែលកម្មករ ទាំងនោះកំពុង តែធ្វើការក្នុងអណ្តូងរ៉ែ ដែលមានជម្រៅ ទៅក្នុងដីរហូតទៅ ៨៦៨ ម៉ែត្រ៕
មតិយោបល់