ភ្នំពេញៈ ចាប់ពីម៉ោង៧ ដល់ម៉ោង ១០ យប់នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ជាលទ្ធផល បានធ្វើការឃាត់យានយន្តសរុបចំនួន៣ គ្រឿង
រួមមាន៖
– ម៉ូតូចំនួន២ គ្រឿង
– រថយន្ត១ គ្រឿង
បច្ចុប្បន្នត្រូវបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕
មតិយោបល់