ព័ត៌មានជាតិ

Office Store មាន​អ្នក​ចូល​ដោ​ន​ឡូត​មួយ​លាន​ដង​

​ថ្ងៃទី ១ ខែតុលា ឆ្នាំ​២០១៣ គេហទំព័រ Softpedia បានឲ្យដឹងថា ក្រុមហ៊ុន Microsoft បាន​ប្រកាស​លក់ Office Store កាលពីដើមឆ្នាំ​នេះ ប៉ុន្តែ​បើ​យោង​តាម​ស្ថិតិ​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​ប​ច្ចក​វិទ្យា​យក្ស​មួយ​នេះ ទម្រង់​ថ្មី​នៃ Office Store មាន​ការរីកចម្រើន និង​មាន​ប្រជាប្រិយ​យ៉ាង​ឆាប់រហ័ស​។​

​ជា​ការពិត​ណាស់ Office Store មាន​ការរីកចម្រើន​យ៉ាងខ្លាំង​ព្រោះ​ក្នុង​រយៈ​ដ៏​ខ្លី​មានការ​ដោ​ន​ឡូត​ដល់​ទៅ ១ លាន​ដង ជាមួយនឹង​តួរ​លេខ​ដ៏​ច្រើន​បែប​នេះ ទំនង​ជា​កម្មវិធី​ជា​ច្រើន​ទៀត អាច​នឹង​ត្រូវ​បាន​បង្ហាញ​។​
Microsoft-Announces-1-Million-Downloads-from-the-Office-Store
​ជាមួយនឹង​សន្ទុះ​នៃ​ការលក់​នូវ Office Store នេះ​គឹ​ចាប់ផ្តើម​នៅ​និទាឃ​រដូវ ដែល​អាច​ប្រើ​បាន​នឹង​ភាសា ចិន​, រុស្ស៊ី​, ហូ​ឡង់​, ប្រ​ស៊ីល និង​អ៊ីតាលី រួមជាមួយ​នឹង​ការបើក​នៅ​ពីមុខ​ហាង ៨ កន្លែង​បន្ថែមទៀត​គឺ (​រុស្ស៊ី​, ចិន​, តៃវ៉ាន់​, ហុង កុង​, ហូ​ល្លង់ , បែលហ្ស៊ិក , អ៊ីតាលី និង ប្រេ​ស៊ីល ) ការប្រកាស​បែប​នេះ​គឺ​ដើម្បី​គាំទ្រ​ដល់​ការរីកចម្រើន​នៃ​ហាង​នី​មួយៗ​។​

Office Store បាន​បង្កើតឡើង​យ៉ាង​ពិសេស ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​អាច​ទាញ​យក​កម្មវិធី​មួយ​ផ្នែក​ទៀត​របស់​ក្រុមហ៊ុន រួមបញ្ចូល​ទាំង Word, Excel, PowerPoint, OneNote, និង Access ភាគច្រើន​នៃ​កម្មវិធី​ទាំងនេះ​អាច​ប្រើប្រាស់​បាន​ដោយ​មិន​ចាំបាច់​មាន​អាជ្ញាប័ណ្ណ​៕​

មតិយោបល់