សំឡេងយំមួយដ៏ចំឡែកបាន កើតឡើងនៅក្នុងរថយន្តរបស់លោក Malcolm Pennicard ដែលគាត់ជឿជាក់ថាជាខ្មោច។
ប្រសិនបើសំឡេងនេះ កើតឡើងតែម្តង ប្រហែលជាលោក Malcolm Pennicard អាយុ ៦៩ ឆ្នាំ រស់នៅចក្រភពអង់គ្លេស មិនជឿថាជាខ្មោចឆ្មានោះទេ ខណៈដែលវាស្រែកលងម្តងហើយ ម្តងទៀត ក្នុងរថយន្តរបស់គាតនៅបាំងខាងក្រោយ។
បុរសវ័យចំណាស់ដែលមកពី Great Sutton, Cheshire West និង Chester ជឿថានៅក្នុងបាំងខាងក្រោយ រថយន្ត Nissan X-Trail ពិតជាមានខ្មោចមែន តែវាគ្រាន់តែជាខ្មោចឆ្មា តែប៉ុណ្ណោះ។
បុរសអាយុ៦៩ ឆ្នាំ រូបនេះ បាននិយាយថា ក្នុងអំឡុងពេលគាត់បើករថយន្តនៅផ្លូវប្រសព្វមួយ គាត់បានឭវាយំចំនួន ៣ ដង គឺស្រែកយំម៉ែវៗ ហើយសំឡេងនេះដែរ ធ្វើឲ្យលោកសុញគំនិត ។ លោកបានឲ្យដឹងថា កាលពីថ្ងៃទី ៧ ខែ ឧសភា កន្លងទៅ លោកក៏បានឭសំឡេងសត្វឆ្មា យំផងដែរ ប៉ុន្តែខណៈពេលដែលឈប់ ស្រាប់តែមិនបានឃើញអ្វីសោះ ក្នុងរថយន្ត។
ទោះបីជាយ៉ាងនេះក្តី វាដូចជាគ្មាននរណាជឿ សោះឡើយ ខណៈដែលលោក មិនបានបង្ហាញ ភស្តុតាង ឲ្យសមហេតុផលនោះនិងចោទគាត់ថាមានស្មារតីមិនប្រក្រតីទៀតផង៕
ព័ត៌មានជាតិ
មតិយោបល់