ភ្នំពេញៈ កាលពីវេលា ១ និង ៤០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ២០៩ ផ្លូវលេខ១៩ ស្ថិតភូមិ១០ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចទ្រព្យសម្បត្តិ។
ជនសង្ស័យត្រូវឃាត់ឈ្មោះ អឿន ម៉ៅ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ។
ជនរងគ្រោះឈ្មោះ CALLUMIAIN MECULLOEM ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិអូស្ត្រាលី មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះលេខ២០៩ ផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខPA6076550។
វត្ថុតាងដកហូតបាន៖ ថេបឡេត០១គ្រឿងម៉ាក សាំស៊ុង ពណ៌ទឹកប្រាក់ ជារបស់ជនរងគ្រោះ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងនៅក្នុងផ្ទះត្រង់ចំណុចខាងលើរង់ចាំប្រពន្ធមកពីខួបកំណើតមិត្តភ័ក្ដិ ដោយពុំបានចាក់សោទ្វារផ្ទះទេ ខណៈនោះស្រាប់តែជនសង្ស័យដើរចូលក្នុងផ្ទះជនរងគ្រោះ រួចលួចយកថេបឡេតដែលដាក់លើតុក្បែរទូរទស្សន៍បានសម្រេចរត់គេចខ្លួនចេញមកក្រៅផ្ទះ ពេលនោះជនរងគ្រោះឃើញទាន់ក៏រត់ដេញតាមពីក្រោយស្រែកឆោឡោ ចំពេលកម្លាំងខណ្ឌប៉ុស្តិ៍ដែលកំពុងល្បាតឃើញក៏បានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


មតិយោបល់