ព័ត៌មានជាតិ

ប្លែក ! យក​សត្វ​ទា​ដើរ​ម៉ូត មាន​អ្នក​ចូល​ទស្សនា​ជាង ៩​សែន​នាក់​ (Video Inside)

​ជិត ៣០ ឆ្នាំ​ទៅ​ហើយ មកទល់​នឹង​ពេល​ឥឡូវ ជាមួយនឹង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូត​ពិសេស ដែល​ធ្វើឡើង​នៅ ស៊ីដ​នី ដោយ​ការបង្ហាញ​ម៉ូត​ទា ក្លាយជា​ព្រឹត្តិការណ៍​ដែល​គេ​កំពុង​រងចាំ​។​
​កម្មវិធី Pied Piper Duck Show ជា​កម្ម​វី​ធី​ដែល​តែងតែ​ធ្វើឡើង​រាល់​ឆ្នាំ ដោយ​ដំណើការ​នៅ Easter ទីក្រុង ស៊ិដ​នី ប្រទេស​អូស្ត្រាលី ។ កម្មវិធី​ទា​បង្ហាញ​ម៉ូត​នេះ​ដេរ គឺ​តម្រូវ​ឲ្យ​ទា​ស្លៀកពាក់​មិន​ខុស​ពី​មនុស្ស​នោះទេ ដោយ​មាន​ពណ៌​ចម្រុះ តែ​វា​គ្រាន់តែ​ជា​កម្មវិធី​តូច​មួយ តែ​តម្រូវ​ឲ្យ​ប្រព្រឹត្តិឡើង រយៈពេល ១៤ ថ្ងៃ ក្នុង​ទីក្រុង​ស៊ិដ​នី ។ កម្ម​វី​ធី​នេះដែរ ជា​មធ្យម​អាច​ទាក់ទាញ ភ្ញៀវ​ទេសចរណ៍​រហូត​ដល់​ទៅ ៩ សែន​អ្ន​កឲ្យចូលរួម​ទស្សនា​។​

​លោក Brian Harrington អាយុ ៦០ ឆ្នាំ ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​នេះដែរ បាន​និយាយថា សត្វ​ទា​បង្ហាញ​ម៉ូត វា​ឆ្លាត ឬ​មាន​ទេពកោសល្យ​មិន​ខុស​ពី​មនុស្ស​នោះទេ ។ លោក​បាន​បន្តទៀតថា រយៈពេល ៣០ ឆ្នាំ​ជាមួយនឹង​បទពិសោធន៍ ការច្នៃប្រឌិត​សម្លៀកបំពាក់ ដើម្បី​បង្ហាញ​ដល់​ទស្សនិកជន ជា​រៀងរាល់ឆ្នាំ តែ​លើក​នេះ​វា​ខុស​ពី​លើក​មុន ដោយ​ប្រើ​សត្វ​ទា បង្ហាញ​ម៉ូត ដែល​ជា​គំនិត​ចុងក្រោយ​របស់​គាត់​។​
​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​នេះ​ដែរ វា​ដូចជា​មិន​ខុស​គ្នា​ពី New York Fashion Week and London Fashion Week នោះទេ ៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/DuckModeling8_zps4f2f3587.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/DuckModeling5_zps6f62a087.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/DuckModeling6_zps20a3d23c.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/DuckModeling7_zpsbb1d194f.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/DuckModeling2_zps69f65daf.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/DuckModeling3_zps3b542570.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/DuckModeling1_zps651979c5.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/DuckModeling4_zpsb0ce6667.jpg
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់