ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង័្សយចំនួន៣នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិពលរដ្ឋ

បាត់ដំបង: កាលពីថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព .ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ចន្លោះពីម៉ោង២១និង០០នាទីរហូតដល់វេលាម៉ោង០៦និង០០នាទីភ្លឺថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ មានករណីលួច មានស្ថានទម្ងន់ទោស (គាស់តូបយកសម្ភារ:) មួយបានកើតឡើង ដែលករណីនេះ ប្រព្រឹត្តនៅចំណុចក្រុមទី២២ ភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បង្កដោយជនសង័្សយមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព គាស់ទម្លាយតូបលក់ដូរ របស់ជនរងគ្រោះឈ្មោះ លឿប ប៊ុនយៀត ភេទស្រី អាយុ ៤៥ ឆ្នាំ ទីលំនៅបច្ចុប្បន្នក្រុមទី១១ ភូមិដំបូកខ្ពស់ ឃុំអូរដំបង ស្រុកសង្កេ ខេត្តបាត់ដំបងលួច យកសម្ភារ:មានស្រាបៀរចម្រុះចំនួន៣៦កេស ។

នៅក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ហើយអនុវត្តតាមយោ បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេ នីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងផ្នែកជំនាញ រួមជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន ដែលមានលោកវរសេនីយ៍ឯក កោ ស៊ុនកាំង ជានាយការិយាល័យ បានធ្វើការស្រាវជ្រាវរហូតឈានទៅធ្វើការ ឃាត់ខ្លួនជនសង័្សយចំនួន០៣នាក់គឺ៖

១-ឈ្មោះ នឿន ស៊ីណៃ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិទួល ល្វាង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
២-ឈ្មោះ រ៉ា វីរ: ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិទួលល្វាង ឃុំអូរ ដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
៣-ឈ្មោះ សារ៉ាត ធារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិវត្តចែង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

វត្ថុតាងដកហូត៖ មានស្រាបៀរចម្រុះចំនួន១៦កេស ។

ករណីនេះ កម្លាំងជំនាញការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងរៀបចំសំណុំរឿង បញ្ជូនទៅអនុវត្តទោសតាមនីតិវិធីច្បាប់ ៕

មតិយោបល់