ភ្នំពេញៈ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានសហការជាមួយ ប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ២៦នាក់។
នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិចិនទាំង ២៦នាក់ ស្រី ០៦នាក់ ត្រូវបាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការបង្ក្រាប កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធនឹងបទល្មើស ក្លែងបន្លំឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ( VOIP) និងធ្វើការបណ្តេញចេញ តាមយន្តហោះពិសេស ដោយមានការចូលរួមពីកម្លាំងសមត្ថកិច្ច របស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីយកទៅអនុវត្តតាមច្បាប់នៅប្រទេសចិន៕
មតិយោបល់