បន្ទាយមានជ័យៈ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីរថយន្តបុកផ្ទះពលរដ្ឋ។
មូលហេតុ៖ សង្ស័យស្រវឹង។
រថយន្តបង្កម៉ាក Lexus 570 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AA-8009 អ្នកបើកបរឈ្មោះ ពិន សាវឿត បានបើករថយន្តបុកផ្ទះពលរដ្ឋ និងបណ្ដាលឲ្យមនុស្សរងរបួស ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីដោះស្រាយតាមនីតិវិធី ចំណែកជនរងគ្រោះ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់