ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​ជប៉ុន បញ្ជាក់ថា សេដ្ឋកិច្ច​ខ្លួន រួចផុត​ពី​ហានិភ័យ​

​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe បាន​ថ្លែងថា សេដ្ឋកិច្ច​ជប៉ុន​បាន​ឆ្លង​ផុត​ពី​ស្ថានភាព​សេដ្ឋកិច្ច​ដ៏​លំបាក ក្រោយពី​បានធ្វើការ​កំណែទម្រង់​ដ៏​ស៊ីជម្រៅ និង​មាន​កញ្ចប់​ថវិកា​ជួយ​សង្គ្រោះ​ជា​ច្រើន ដោយ​រំពឹងថា​នឹង​ធ្វើឲ្យ​សេដ្ឋកិច្ច​ជប៉ុន​មាន​ការរីកច​ម្រើ​ន​ឡើងវិញ​។​
​នាយករដ្ឋមន្ត្រី​ជប៉ុន​រូបនេះ បាន​បន្តទៀតថា តាមរយៈ​យុទ្ធសាស្ត្រ​ទាំង​៣​របស់ រដ្ឋាភិបាល​ជប៉ុន ដើម្បី​ធ្វើឲ្យ​សេដ្ឋកិច្ច​ជប៉ុន​មាន​ការរីកលូតលាស់​ឡើងវិញ​នោះ លោក​បាន​សម្រេច​ជោគជ័យ​ក្នុងការ​ធ្វើឲ្យ​សេដ្ឋកិច្ច ជប៉ុន​ឆ្លង​ផុត​ព​ស្ថានភាព​ដ៏​លំបាក​នេះ​។​
Shinzo-Abe_2623424b
​លោក Abe បាន​ជ្រើសរើស​យក​ចំណាត់ការ​បង្កើន​អត្រា​យក​ពន្ធ​លើ​ការទិញ​និង​ប្រើប្រាស់​ផលិតផល​ពី​៥,០​ភាគរយ​ទៅ​៨,០​ភាគរយ ដោយ​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី​០១​ខែ​មេសា​នៅ​ឆ្នាំក្រោយ​។​
​ការបង្កើន​អត្រាពន្ធ​នេះ ត្រូវបាន​គេ​មើលឃើញថា​ជា​ការសំខាន់​ដើម្បី​បង្រួម​បំណុល​ជាតិដ៏​ធំ​របស់​ប្រទេស​នេះ ហើយ​ត្រូវបាន​គេ​មើលឃើញ​ថា​វា​ជា​ល្បែង​នយោបាយ​របស់​លោក Shinzo Abe ដោយសារ​ការដំឡើង​ពន្ធ​ពីមុនៗ​បែបនេះ បាន​ធ្វើឲ្យ​អ្នក​កាន់​តំណែង​មុន​របស់​លោក​ធ្លាក់​ចេញ​អំណាច​។​
​លោក ក៏​បាន​បញ្ចេញ​កញ្ចប់​ថ​វិកា​សង្គ្រោះ​ផងដែរ​ដែល​មាន​ទឹកប្រាក់​ចំនួន ៥០​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​បន្ធូរបន្ថយ​ពី​ការបង្កើន​ពន្ធ​នេះ​៕​

មតិយោបល់