ដើម្បីរឹតបន្ដឹង ក៏ដូចជាទប់ស្កាត់នូវការក្លែងបន្លំក្រដាសប្រាក់ ១០០ដុល្លារអាមេរិកនោះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសរចនាក្រដាសប្រាក់ ១០០ថ្មីឡើង ដោយបានបន្ថែមនូវលក្ខណៈពិសេសៗជាច្រើន។
នៅពេលនេះ ក្រដាសប្រាក់ ១០០ដុល្លារអាមេរិកថ្មី ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃអង្គារនេះតទៅ។
លោកស្រី Sonja Danburg មន្ត្រីនៅធនាគារកណ្តាលអាមេរិក បាននិយាយថាការរចនានិងចេញក្រដាសប្រាក់ដុល្លារអាមេរិកថ្មីនេះមានបំណងទប់ទល់នឹងកំណើនការក្លែងប្រាក់ដុល្លារដែលកាន់តែទំនើបឡើង។
លោកស្រីបាននិយាយថា”វាជាក្រដាសប្រាក់សំរាប់ប្រើលើពិភពលោករបស់យើង។រវាងពីពាក់កណ្តាលទៅ២ភាគ៣នៃពួកវានឹងធ្វើចរាចរណ៍នៅក្រៅអាមេរិក”៕
ព័ត៌មានជាតិ
មតិយោបល់