យោងតាមប្រភពព័ត៌មាន Softpedia ដែលបានចុះផ្សាយនៅថ្ងៃទី ៧ ខែ តុលាឆ្នាំ ២០១៣នេះ ឲ្យដឹងថា ការពិសោធន៍ថ្មីទៅលើសត្វកណ្តុរជាច្រើន ដោយអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Loyola សហរដ្ឋអាមេរិកបង្ហាញឲ្យឃើញថាការសេពគ្រឿងស្រវឹងធ្វើឲ្យពិបាកព្យាបាលឆ្អឹងដែលខូច។
សេចក្តីថ្លែងការណ៍មួយសម្រាប់កិច្ចប្រជុំនៃសមាគមន៍អាមេរិកសម្រាប់ឆ្នាំនេះ ស្តីអំពីការស្រាវជ្រាវទៅលើ ឆ្អឹង និង ជាតិខនិជ នៅក្នុងទីក្រុង Baltimore បានលាតត្រដាងយ៉ាងច្បាស់ថា ក្នុងករណីសត្វកណ្តុរដែលបានបញ្ចូលជាតិអាកុលចូលទៅក្នុងខ្លួនគឺមានលទ្ធភាពផលិតគោលិការឹងនៅជុំវិញឆ្អឹងដែលខូចតិចជាងជាតិខនិជ ដូច្នេះហើយឆ្អឹងដែលរងរបួលមិនបានរីកលូតលាស់រឹងមាំដូចអ្វីដែលវាត្រូវទទួលបាននោះទេ។
ម្យ៉ាងវិញទៀតកណ្តុរដែលសេពគ្រឿងស្រវឹងក៏មានសញ្ញានៃអុកស៊ីដកម្ម ហើយកោសិកាដែលមានតួនាទីផ្សះផ្សាឆ្អឹងក៏មានការថយចុះផងដែរ។
អ្នកវិទ្យាសាស្ត្រជឿជាក់ថាការរកឃើញថ្មីដោយពិសោធន៍ទៅលើសត្វកណ្តុរទាំងនេះ ក៏ដូចទៅនឹងករណីមនុស្សដែលទទួលទានគ្រឿងស្រវឹងដែរ៕
មតិយោបល់