តាមប្រភពព័ត៌មាន Softpedia ដែលចុះផ្សាយកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០១៣ ឲ្យដឹងថា សូកូឡាបានបង្កប់នូវសារធាតុមានប្រយោជន៍ដែលធ្វើឲ្យមានឥទ្ធិពលដល់ការរត់បតបែននៃសសៃឈាម។
ការធ្វើតេស្តបានបង្ហាញថាសូកូឡាមានសារធាតុគ្រប់គ្រាន់ធ្វើឲ្យសសៃឈាមនៅក្នុងរាងកាយរបស់មនុស្សរត់បានល្អប្រហែលជា ២៥ ដងយឺតជាងមនុស្សធម្មតា ហើយវាអាចជួយកាត់បន្ថយហានិភ័យជំងឺបេះដូងមានកម្រិតទាបបំផុត។
លោក Richard Hurrell ជាសាស្ត្រាចារ្យនៃវិទ្យាស្ថានបច្ចេកវិទ្យា ប្រទេសស្វីសបានឲ្យដឹងថា ជាតិកាកាវដែលមាននៅក្នុងសូកូឡាមានផលវិជ្ជមានដល់លំហូរនៃឈាម។
សូកូឡាខ្មៅប្រភេទថ្មីដែលអាចជួយធ្វើឲ្យលំហូនៃឈាមរត់បានល្អនេះ ត្រូវបានគេរំពឹងថានឹងមាននៅលើទីផ្សាក្នុងកំឡុងពេលប៉ុន្មានខែខាងមុខនេះ៕
ព័ត៌មានជាតិ
មតិយោបល់