ព័ត៌មានជាតិ

កំពុងតែ​សប្បាយ​សុខៗ បែរ​ជា​វៃ​តប​គ្នា​ផ្អើល​ពេញ​ពិធីមង្គលការ​ (Video Inside)

​ការប្រយុទ្ធ​មួយ​បាន​កើតមានឡើង​ដោយ​មិនដឹងថា​មាន​គំនុំ​នឹង​គ្នា​ពី​ពេលណា​មក​ទេ តែ​បែ​ជា​មក​ចេញ​កំហឹង​នៅ​ក្នុង​ពិធីមង្គលការ​មួយ នៅក្នុង​តំបន់ Zelenograd នៃ​ប្រទេស​រុស្ស៊ី កាលពី​ចុង​សប្តាហ៍​មុន​នេះ​។
fight
​ដូចដែល​បាន​ឃើញ​នៅ​ក្នុង​វីដេអូ​ឃ្លិប​ដែល​ត្រូវបាន​គេ​បង្ហាះ​នៅ​លើ YouTube កាល​ពី​ថ្ង​ស​ទី ៧ ខែតុលា ឆ្នាំ ២០១៣ នេះ​អញ្ចឹង ការប្រយុទ្ធ​គ្នា​កើតឡើង​ដោយសារ​ភ្លៀវ​ម្នាក់ បាន​ដើរ​មក​ពី​ក្រោយ​ភ្ញៀវ​ម្នាក់ទៀត ហើយ​បាន​យក​វត្ថុ​ម្យ៉ាង​ដែល​លាក់​នៅក្នុង​ដៃ​របស់​គាត់​ជិត​ក្នុង​គោលបំណង​អារ​ក​បុរស​ដែល​ឈរ​ខាងមុខ​។ ប៉ុន្តែ​ដោយ​មាន​ការរើបំរាស់​ក៏​ដាល់​គ្នា​ទៅវិញទៅមក​ធ្វើឲ្យ​ផ្អើល​ពេញ​ពិធីមង្គលកា​រទាំ​ង​មូល បើទោះជា​មាន​ទស្សនីយភាព​រញ៉េរញៃ​យ៉ាងនេះក៏ដោយ ក៏​ស្ត្រី​ម្នាក់​មិន​បញ្ឍប់​ការជក់បារីរ​បស់​នាងដែរ គឺ​គ្រាន់តែ​ក្រោក​ពី​កៅ​អ៊ី​ដើម្បី​ឃាត់​បុរស​ម្នាក់​កុំឲ្យ​ចូល​ទៅ​ជួយ​តែ​ប៉ុណ្ណោះ​។​
​ទីបំផុត​បុរស​ដែល​គេ​វាយប្រហារ​ទទួលរងរ​បួស​ដោយសារ​ការចាក់​តែ​មិនដឹង​ថា​ជា​អាវុធ​អ្វី​នោះ ហើយ​ភ្លាមៗ​នោះ​ត្រូវបាន​គេ​បញ្ចូល​ទៅ​មន្ទី​ពេទ្យ​ផង​ដែរ​៕
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់